បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងាររបស់ផ្នែកនីមួយៗ គឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់ និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម។ ពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដល់ឯកឧត្តម ជំរុញទៅដល់មន្ត្រីក្រោមឱវាទ ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័ស ទាន់ចិត្ត។ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ ណែនាំនៅក្នុងឱកាសអញ្ជេីញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាព នាយក–នាយករងទីចាត់ការ និងប្រធាន–អនុប្រធានការិយាល័យសាលាខេត្តបន្ទាយមានជ័យ។ ដោយមានចូលរួមជាអធិបតីភាពឯកឧត្ដមប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ត្រីរាជការក្រោមឱវាទ ប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ក្នុងនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា រៀបចំការតែងតាំងការផ្លាស់ប្តូរ និងផ្ទេរភារកិច្ចមន្រ្តីរាជការ គឺជាដំណើរការជាប្រក្រតីនៅក្នុងការងារដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ ដើម្បីឱ្យបំពេញ តួនាទី–ភារកិច្ច ក៏ដូចជាការងារប្រចាំថ្ងៃប្រកបដោយគុណភាព និងស័ក្តិសិទ្ធភាព ដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការបំពេញតួនាទី–ភារកិច្ច ការដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ–បុគ្គលិករបស់រាជរដ្ឋាភិបាល និងជាពិសេស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ជាមួយគ្នានោះឯកឧត្ដម ក៏បានធ្វើការណែនាំ–ផ្តាំផ្ញើ នូវកិច្ចការសំខាន់ៗមួយចំនួន ដែលនឹងត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទី–ភារកិច្ចដូចមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានម៉ឺងម៉ាត់ និងទទួលបានជោគជ័យ, ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់ចែងអនុវត្ត និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេស បន្តខិតខំអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ–ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច។សូមបញ្ជាក់ថា លោក ឈឺន សូរិយា ប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ ត្រូវបានតែងតាំងជានាយករងរដ្ឋបាលសាលាខេត្ត, លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ ជាប្រធានអង្គភាពអង្គភាពច្រកចេញចូលតែមួយ, លោក អ៊ុន ផាត នាយករងទីចាត់ការអន្តរវិស័យ ជានាយកទីចាត់ការអន្តរវិស័យ, លោក គុណ សុគន្ធ ប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច ជានាយករងទីចាត់ការអន្តរវិស័យ, លោក ពេជ្រ ដារ៉ា អនុប្រធានការិយាល័យគណនេយ្យ ជានាយករងទីចាត់ការហិរញ្ញវត្ថុ រួមនឹងប្រធាន-អនុប្រធាន ចំនួន៨រូបផ្សេងទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ