ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់
Mon,29 June 2026 (Time 10:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំបើកកិច្ចប្រជុំដាក់ផែនការណ៍ដល់កម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់និងថ្នាក់ដឹកនាំនៅតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្តមណ្ឌលគិរី នាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកប្រធានការិយាល័យជំនាញលោកស្នងការរងទទួលការងារព្រំដែន លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំជាច្រេីនរូប។

លោកស្នងការ បានអនុញ្ញាតឱ្យលោកស្នងការរង នៅតាមបណ្តាផែនជំនាញនីមួយៗលើកឡើងពីបទពិសោធន៍ក្នុងផែនការ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានមកទស្សនៈកិច្ចក្នុងខេត្តមណ្ឌលគិរី កន្លងក៏ដូចជាពេលដ៏ខ្លីខាងមុខនេះ លោកស្នងការ បានបញ្ចុះកម្លាំងនគរបាលចំនួន ៦៥៦នាក់ដាក់ពង្រាយនិងរថយន្តជាច្រើនគ្រឿង និងកម្លាំងនគរបាលចរាចរណ៍ដើម្បីសម្រួលចរាចរណ៍ ក្នុងការក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ