ភ្នំពេញ៖ លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា «ការប្រែប្រួលអាកាសធាតុ» ជាបញ្ហាសកល ហើយក៏បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់ដល់យើងគ្រប់ៗគ្នា ដែលផលប៉ះពាល់នេះ មានលក្ខណៈខុសៗគ្នា ទៅលើបុរស ស្រ្តី និង ក្រុមជនងាយរងគ្រោះ។ ក្នុងនោះ អ្នកដែលងាយរងគ្រោះ ភាគច្រើនស្រ្តី និងកុមារ តែងតែប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាជីវសាស្រ្ត និងកត្តាសង្គម-ស្ត្រី និងក្មេងស្រី តែងតែជួបប្រទះបន្ទុកកាន់តែច្រើន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រួមទាំងការខ្វះខាតធនធាន បន្ទុកនៃការងារថែទាំ និងការចូលរួមក្នុងកិច្ចអភិវឌ្ឍ។ ក្នុងន័យនេះ ការបញ្រ្ជាបយេនឌ័រនៅក្នុងរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ គឺជាកត្តាសំខាន់ ដើម្បីធានាថា គោលនយោបាយផែនការនិងកម្មវិធីនានាអាចឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់បុរស ស្រ្តី ក្មេងប្រុស ក្មេងស្រី និងក្រុមងាយរងគ្រោះ បានយ៉ាងមានប្រសិទ្ធភាព និងបរិយាបន្ន។លោកស្រីរដ្ឋលេខាធិការកិច្ចការនារី មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកា និងកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការបញ្រ្ជាបយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ វេទិកានេះ មានគោលបំណងយុទ្ធសាស្ត្រ លើកកម្ពស់ការយល់ដឹង ការគាំទ្រ និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងការប្រែប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្អែកលើអំណះអំណាងតាមបែបវិទ្យាសាស្ត្រ និងព័ត៌មានទិន្នន័យជាក់ស្តែង។លោកស្រី ស៊ីវណ្ណ បុទុម មានប្រសាសន៍ថា ការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី គឺជាដំណើរការដែលទាមទារឱ្យមានការចូលរួមចំណែកនិងអន្តរាគមន៍ ពីគ្រប់តួអង្គទាំងអស់ ទាំងកម្រិតបុគ្គល គ្រួសារ សហគមន៍ រាជរដ្ឋាភិបាលសង្គមស៊ីវិល និងវិស័យឯកជន ដូចដែលយើងតែងតែបានដឹងហើយថា ការងារលើកកម្ពស់សមភាពយេនឌ័រ គឺជាការងាររបស់យើងទាំងអស់គ្នា ហើយការងារនេះ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការគោរពតាមគោលការណ៍សិទ្ធិមនុស្ស ការអភិវឌ្ឍប្រកបដោយចីរភាព មានសន្តិភាពនិងសន្តិសុខ សង្គម ឆ្លើយតបតាមគោលការណ៍របស់អង្គការសហប្រជាជាតិ គោលការណ៍តំបន់ និងចក្ខុវិស័យ របស់កម្ពុជា ដោយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ»។វេទិកានិងកិច្ចសន្ទនាពេលនេះ គឺបានបង្ហាញនូវសក្ខីកម្មដែលយើងកំពុងតែរួមគ្នាអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី នៅក្នុងវិស័យពាក់ព័ន្ធការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមរយៈការផ្តល់ឱកាសជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ បានចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម ព្រមទាំងការប្តេជ្ញាចិត្តរបស់ក្រសួង ស្ថាប័ន ក្នុងការឆ្លើយតប និងធ្វើស្ថាប័នូបនីយកម្មយេនឌ័រ ក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយជាតិ និងអន្តរជាតិនានា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ