ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កើនឡើងចំនួន ៦៥០សហគ្រាសដែលធ្វើឱ្យមានកំណើនកម្មករនិយោជិត បម្រើការងារសរុបជាង ២លាននាក់
Mon,29 June 2026 (Time 03:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 6នាក់)

ភ្នំពេញ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥ ដល់ចំនួន ៤៧ ២៩៩សហគ្រាស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០សហគ្រាស នៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យមានកំណើនកម្មករនិយោជិតបម្រើការងារសរុបចំនួន ២ ២៩៦ ៣៤៨នាក់ (ស្រី១ ៣០៩ ១៩០នាក់)។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា តាមរយៈការកំណើននៃការបង្កើតរោងចក្រថ្មីៗនេះ នឹងមានតម្រូវការកម្លាំងពលកម្មច្រើន ហើយធ្វើឱ្យមានសន្ទុះនៃការបញ្ជាទិញ និងការនាំចេញកើនឡើងល្អពីមួយថ្ងៃទៅមួយ។ កត្តាទាំងនេះ ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ទៅលើកំណើនទុនវិនិយោគ កំណើនរោងចក្រ និងការងារនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួលជាងមុន។

លើសពីនេះលោកបញ្ជាក់ថា៖«តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ យើងឃើញថា មានកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើនដែលនេះ យើងសង្ឃឹមថា សន្ទុះនៃការបញ្ជាទិញ និងការនាំចេញ នឹងមានការកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ»។

អ្នកនាំពាក្យ មានជំជឿយ៉ាងមុតមាំថា ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល បន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគថ្មី និងបង្កើតទំនុកចិត្តជូនអ្នកវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិតតាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ