កណ្តាល៖ ដំណឹងដ៏រីករាយជាទីបំផុត នៃប្រជាជនកម្ពុជា ដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់នឹងយាងមាតុភូមិនិវត្ដន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ព្រះរាជសុខភាពរបស់ ព្រះកុរណា ព្រះមហាក្សត្រកម្ពុជា ស្ថិតក្នុងការតាមដានជាប់ជាប្រចាំ ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់បំផុត កន្លងមកទោះបីជាសម្ដេចតេជោ និងសម្ដេចធិបតី នៅក្នុងប្រទេសកម្ពុជាក៏ពិតមែនតែ សម្ដេចតែងតែយកចិត្ដទុក្ខដាក់ជានិច្ច ចំពោះព្រះរាជសុខភាពរបស់ទ្រង់ទាំងទ្វេរ ដោយកាលពីខែមេសា កន្លងទៅ សម្ដេចតេជោ បានអញ្ជើញទៅទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ និងកំដរព្រះករុណាព្រះមហាក្សត្រ ក្នុងពេលទ្រង់ព្យាបាលព្រះរោគ។ស្របពេលនៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែននេះ សម្ដេច និងកូនប្រុសទាំងពីរ គឺលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត បានចូលក្រាបបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា នឹងទទួលបានដំណឹងថា ព្រះរាជសុខភាពរបស់ទ្រង់មកដល់ពេលនេះ មានស្ថានភាពល្អនិងបានវិលមករកប្រក្រតីភាពវិញហើយ។ទន្ទឹមនឹងនេះ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេរនឹងយាងត្រលប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ