ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព
Sat,27 June 2026 (Time 02:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 43នាក់)

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ដែលពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក ប៊ី សុភាព ជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ជំនួសលោក ម៉ិល សុផល ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំត្រូវបន្តពង្រឹងរួបរួមសាមគ្គីគ្នាជាធ្លុងដឹកនាំអភិវឌ្ឍន៍ស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនបន្ថែមលើគ្រប់វិស័យ។

ឯកឧត្តម បានស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋពាក់ព័ន្ធចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពបំផុត។

ជាមួយគ្នានោះ ឯកឧត្តម បញ្ជាឱ្យអាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញស្រាវជ្រាវរកមេខ្លោងដែលប្រព្រឹត្តបទល្មើសនេសាទកន្លងមកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។

ឯកឧត្តម ក៏បានក្រើនរំឭកដល់អាជ្ញាធរត្រូវបង្កើនការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីផលផលប៉ះពាល់នៃការនេសាទខុសច្បាប់ និងប្រគល់ឧបករណ៍នេសាទជូនដល់អាជ្ញាធរមានសមត្ថកិច្ចសំដៅរួមគ្នាលុបបំបាត់ការនេសាទខុសច្បាប់រក្សាធនធានមច្ឆាជាតិសម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងការទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងសហគមន៍ជាពិសេសតំបន់ជាប់បឹងទន្លេសាប ព្រមទាំងបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់លោកអភិបាលស្រុកថ្មី ឱ្យបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍ និងលើកស្ទួយផលិតផលសក្តានុពលប្រចាំតំបន់ ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក ម៉ិល សុផល ដែលកន្លងមកលោកបានខិតខំបំពេញតួនាទីភារកិច្ច និងរួមចំណែកក្នុងការដឹកនាំអភិវឌ្ឍស្រុកឯកភ្នំ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់លោក ប៊ី សុភាព ត្រូវបន្តដឹកនាំរដ្ឋបាលស្រុកដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ