ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលបានកសាងឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក កម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ តាមរយៈការកែទម្រង់ជាបន្តបន្ទាប់ ការបើកចំហសេដ្ឋកិច្ច និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និង វិស័យឯកជន ដែលបានបង្កើតនូវសមិទ្ធផលជាផ្លែផ្ការាប់មិនអស់។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។សម្ដេចធិបតីបន្តថា សន្តិភាពបានបង្កើតលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ ស្ថិរភាពនយោបាយបានបង្កើតទំនុកចិត្ត ការកែទម្រង់បានបង្កើតឱកាស ហើយការខិតខំរបស់ប្រជាពលរដ្ឋ និង វិស័យឯកជន បានប្រែក្លាយឱកាសទាំងនោះទៅជាកំណើន ការងារនិង ប្រាក់ចំណូលគ្រួសារ។សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការអភិវឌ្ឍវិស័យឯកជន និងការងារ គឺជាបញ្ចកោណទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយមានការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និង មធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និង ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាមុំទី២។សម្ដេចធិបតី បានថ្លែងទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាស ធុនមីក្រូ តូច និង មធ្យម និងសិប្បកម្មនៅកម្ពុជា ឱ្យមានលក្ខណៈពេញលេញ ប្រកបដោយជវភាពតាមរយៈ ការដាក់ចេញនូវវិធានការគោលនយោបាយគាំទ្រ ការកាត់បន្ថយភាពស្មុគស្មាញនៃលក្ខខណ្ឌគតិយុត្តការបង្កើតនូវប្រភពហិរញ្ញប្បទានថ្មីៗ ការពង្រីកបណ្តាញតភ្ជាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ឌីជីថល និង ថាមពល ការជំរុញសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការវិនិយោគលើការស្រាវជ្រាវ និង នវានុវត្តន៍ ការពង្រីកធនធាន មនុស្ស និងពង្រឹងមូលធនមនុស្ស និង ការបន្តចរចាពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ