ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យ នៃកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល បានទៅពិនិត្យព្យាបាលភ្នែក ភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ ភ្នែកស្រវាំង និងជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រយ:ពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលគិតដល់ត្រឹមថ្ងៃទី២៦ ខែមិថុនា ធ្វើការពិគ្រោះយោបល់សរុបបានចំនួន ៧២៦នាក់ (ស្រី ៥០៥នាក់) និងទទួលបានការវះកាត់ភ្នែកសរុប ៣០៦នាក់ ក្នុងនោះស្រី ២១២នាក់។លោក ឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសិខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណងជួយប្រជាពលរដ្ឋមូលដ្ឋានឱ្យទទួលបានសុខភាពភ្នែកល្អប្រសើរឆ្ពោះទៅចក្ខុវិស័យសុខាភិបាលឆ្នាំ២០៣៥។ ម្យ៉ាងវិញទៀត សុខភាពភ្នែកគឺមានសារៈសំខាន់ ព្រោះកាលណាកែវភ្នែកល្អ ប្រជាពលរដ្ឋមានឱកាសបំពេញកិច្ចការងារមុខរបរចិញ្ចឹមជីវិត និងមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន។លោកអនុប្រធានមន្ទីរបានធ្វើការអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ ទៅទទួលសេវាព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាពិសេសពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកស្រវាំងជាដើម ដើម្បីឱ្យក្រុមគ្រូពេទ្យព្យាបាលវះកាត់ដោយប្រើប្រាស់ជំនាញច្បាស់លាស់ និងឧបករណ៍ទំនើប។សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល ជារៀងរាល់ឆ្នាំនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យរដ្ឋដែលក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល តែងតែពិនិត្យ និងព្យាបាលជូនដល់ពលរដ្ឋ ហើយក្នុងឆ្នាំ២០២៦ ធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ