ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន
Sat,27 June 2026 (Time 11:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន ត្រូវបានសិក្សាបញ្ចប់ដោយជោគជ័យ និងរៀបចំពិធីបិទក្រោមអធិបតីភាពឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណ:កម្មការទី៩ នៃរដ្ឋសភា និងជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង និងឯកឧត្តម គាំម កុសល អគ្គលេខាធិការរងរដ្ឋសភា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

ឯកឧត្តម គាំម កុសល អគ្គលេខាធិការរងរដ្ឋសភា បានមានប្រសាសន៍ពីចំណាប់អារម្មណ៍មួយចំនួនពាក់ព័ន្ធនិងវគ្គបណ្តុះបណ្តាលនេះថា ជាការពិតណាស់ក្នុងសម័យឌីជីថល គុណភាព និងសុចរិតភាពព័ត៌មាន មានភាពចាំបាច់ជាងពេលណាៗទាំងអស់ និងជាកត្តាដ៏សំខាន់មួយក្នុងការធានាភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ដែលជាភ្នាក់ងារនាំសារ និងពាំនាំព័ត៌មានពិតត្រឹមត្រូវអំពីតថភាពក្នុងសង្គមជូនដល់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងលើពិភពលោក។

ឯកឧត្តមបន្តថា ការពង្រឹងនូវសមត្ថភាពផ្នែកសារព័ត៌មាន ពិតជាមានសារៈសំខាន់ដល់សង្គមជាតិទាំងមូលដោយធានាបាននូវប្រសិទ្ធភាពនៃព័ត៌មានដែលបានចែកចាយជាព័ត៌មានពិតដែលប្រកបដោយក្រសីលធម៌នឹងនាំមកនូវគុណភាព និងសុក្រឹតភាពនៃព័ត៌មាន ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិផងដែរ។ ម៉្យាងវិញទៀតការចូលរួមរបស់ដៃគូរសហការ និងសិក្ខាកាមទាំងអស់ពិតមានសារៈសំខាន់ក្នុងការរៀបចំកម្មវិធីបណ្តុះ បណ្តាលនេះដែលបានបំពាក់បំប៉នបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យព័ត៌មានប្រកបដោយគុណភាពនិងវិជ្ជាជីវៈឱ្យ ស្របតាមការវិវត្តយ៉ាងលឿនក្នុងសង្គម។

ឯកឧត្តម ឃុត ចាន់ដារ៉ា បានមានប្រសាសន៍ថ្លែងអំណរគុណដល់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ( ASIAN VISION INSTITUTES) និង មូលនិធិខុនរ៉ាដអាដឺណៅអ៊ែរ (KAS) ប្រចាំ ប្រទេសកម្ពុជា ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលស្ដីពីសុចរិតភាពព័ត៌មានលើប្រធានបទ «យុវជន៖ កិច្ចការសកល និងឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ» ដោយមានការចូលរួមពីគ្រូឧទ្ទេសជំនាញ ជាច្រើនរូប និងសិក្ខាកាមដែលមកពីស្ថាប័នផ្សេងៗគ្នា។

ឯកឧត្តមបន្តថា ការចូលរួម ក្នុងរយៈពេល ៧សប្តាហ៍កន្លងមកនេះ ជាឱកាសអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនព្រមទាំងចូលរួមចំណែកក្នុងបរិវត្តកម្មឌីជីថលនៃសង្គមកម្ពុជា។ កន្លងមកនេះយើងបានសិក្សាលើប្រធានបទជាច្រើនទាក់ទងនឹងគោលនយោបាយនៃរដ្ឋតូច ការកសាងសន្តិភាពក្នុងសម័យឌីជីថល ការកសាងអត្តសញ្ញាណជាតិ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ជាការពិតណាស់ទំនើបកម្មនៃសង្គមនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានដោយល្បឿននៃការចែកចាយព័ត៌មានមានភាពងាយស្រួល នាំឱ្យការរក្សាខ្លឹមសារត្រឹមត្រូវ និងសុចរិតភាពនៃការចែកចាយព័ត៌មានក្លាយជាភាពទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ជាពិសេសក្នុងយុគសម័យដែលព័ត៌មានផ្សព្វផ្សាយ បានយ៉ាងឆាប់រហ័ស ដូចនេះសមត្ថភាពក្នុងការវិភាគវាយតម្លៃផ្ទៀងផ្ទាត់ និងចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ គឺជាជំនាញដ៏សំខាន់មួយ។

ឯកឧត្តមបន្ថែមថា ក្នុងនាមជាអនុប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង ឯកឧត្តមសូមកោតសរសើរចំពោះភាពសកម្ម ការចូលរួម និងការប្តេជ្ញាចិត្តដល់ការចូលរួមវគ្គបណ្តុះបណ្តាលនេះរបស់សិក្ខាកាម។ ការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏ធំធេងរបស់យុវជនកម្ពុជាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងការសម្របខ្លួនទៅនឹងទំនើបកម្មនៃសង្គម។

ឯកឧត្តមសង្ឃឹមជឿជាក់ថា ចំណេះដឹងជំនាញ និងបណ្តាញទំនាក់ទំនងដែលបានកសាងឡើងតាមរយៈកម្មវិធី នេះនឹងបន្តបង្កើតផលវិជ្ជមានក្នុងរយៈពេលវែងសម្រាប់អ្នកទាំងអស់គ្នា និងសម្រាប់សង្គមជាតិរបស់យើងដោយរួមគ្នាកសាងសង្គមឌីជីថលមួយ ប្រកបដោយគុណភាព ចំណេះជំនាញ និងភាពទទួលខុសត្រូវសម្រាប់ប្រទេសកម្ពុជា និងសហគមន៍អន្តរជាតិផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ