ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចតេជោ ហ៊ុន សែន៖ ទោះពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួល តែមិត្ដភាពកម្ពុជា-ចិន មិនប្រែប្រួលទេ ខណៈលោក ចាវ ឡឺជី ថាមិត្ដភាពប្រទេសទាំងពីរគ្មានអ្វីបំបែកបានទេ
Fri,26 June 2026 (Time 08:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 15នាក់)

ប៉េកាំង ៖ បន្ទាប់ពីមកដល់សាធារណរដ្ឋប្រជាមានិតចិនភ្លាម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅមហាវិមានប្រជាជនចិន នាទីក្រុងប៉េកាំង។

យោង តាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចចាប់ផ្ដើមជំនួប លោក ចាវ ឡឺជី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមានរបស់សម្ដេចតេជោ និងគណប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសបំពេញទស្សនកិច្ចមិត្ដភាពផ្លូវការនាពេលនេះ។

លោក ចាវ ឡឺជី បានចាត់ទុកទំនាក់ទំនងកម្ពុជា និងចិន ជាទំនាក់ទំនង មិត្ដចាស់ មិត្ដដែកថែប ដែលតែងតែជួបយកអាសារគ្នាទៅវិញទៅមក និងបានរំលឹកពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំកន្លងទៅបានបង្ហាញពីការពង្រឹងមិត្ដភាព ជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺជំរុញអនុវត្ដការគាំទ្រកសាងសហគមជោគវាសនារួម កម្ពុជា ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

នៅក្នុងជំនួបដដែល សម្ដេចតេជោ ហ៊ុន សែន បានអរគុណ លោក ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅនាពេលនេះ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និង ចិន នៅតែរឹងមាំ ដោយសម្ដេចតេជោ បានសង្គត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួល តែមិត្ដភាពកម្ពុជា ចិន មិនប្រែប្រួលនោះទេ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្ដិ ស្ថាប័នបក្ស ឬស្ថាប័ននីតិប្បញ្ញាតិ ដោយសម្ដេចតេជោ បានបញ្ជាក់បន្ថែមពីការចង់ឃើញស្ថាប័ននីតិប្បញ្ញាតិ នៃប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងទ្វេរភាគី ក្របខណ្ឌនីតិប្បញ្ញាតិដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្ដិ និងបក្ស រវាងប្រទេសទាំងពីរ។

ស្របជាមួយគ្នានេះ លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្ដចំពោះការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ហើយលោកបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា ចិន គឺជាការទំនាក់ទំនងប្រកបដោយការជឿជាក់ ដែលមិនអាចមាននរណា មកបំបែកមិត្ដភាពនេះបានឡើយ និងបានលើកឡើងពីការជំរុញកិច្ចសហប្រតិបត្ដិការ ក្នុងស្ថាប័ននីតិប្បញ្ញាតិ រវាងប្រទេសទាំងពីរ ដែលលោក ចាវ ឡឺជី ចង់ឃើញទំនាក់ទំនងស្ដាប័ននីតិប្បញ្ញាតិ រវាងកម្ពុជា ចិន កាន់តែស្អិតល្មួតជាមួយគ្នា ក្នុងគោលដៅរួមចំណែកជ្រោមជ្រែងកសាងសហគមជោគវាសនារួមកម្ពុជា ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ