ប៉េកាំង ៖ នៅចំពោះមុខ សម្ដេច តេជោ លោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ថាប្រជាជនចិនចាប់អារម្មណ៍ជាខ្លាំង ចំពោះវត្ដមានរបស់សម្ដេចតេជោ នៅប្រទេសចិននាពេលនេះ។មានប្រសាសន៍ បែបនេះនាឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ លោក លូ ហៃស៊ីង(Liu Haixing)រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសមនាថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង។យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងឱកាសនោះ លោក លូ ហៃស៊ីង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងប្រតិភូ មកកាន់ប្រទេសចិននាពេលនេះ និងបានចាត់ទុកដំណើរទស្សកិច្ចរបស់សម្ដេចតេជោ ជាចលករដ៏សំខាន់ ក្នុងការពង្រឹងបន្ថែមទៀត នូវមិត្ដភាពដែកថែប រវាងកម្ពុជា និងចិន លោក លូ ហៃស៊ីង បន្ដថា ប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ គឺជាមិត្ដដ៏ល្អរបស់ចិន ដោយបានរំលេចថា ដំណឹងនៃការមកដល់សម្ដេចតេជោ ហ៊ុន សែន មកកាន់ប្រទេសចិន គឺប្រជាជនចិនសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។លោក លូ ហៃស៊ីង បានលើកឡើងជុំវិញកិច្ចសហប្រតិបត្ដិការក្នុងក្របគណបក្ស និងគណបក្សនៃប្រទេសទាំងពីរ ដោយតាមរយ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាឱកាសនេះក៏មានការចុះហត្ថលេខា លើអនុស្សារណនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែលតាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ នឹងជំរុញទំនាក់ទំនងគណបក្សរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ពិសេសសម្រាប់ការបណ្ដុះបណ្ដាល ដល់អ្នកបន្ដវេនរបស់គណបក្ស។ក្នុងឱកាសជំនួបដដែល សម្ដេចតេជោ ហ៊ុន សែន សម្ដែងការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់លោក ចំពោះសម្ដេចតេជោ និងគណប្រតិភូកម្ពុជា។ សម្ដេចតេជោ បានរំលេចថា ក្នុងឆ្នាំ២០២៦ នេះគឺជាខួប៣៥ឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ លើកដំបូងមកកាន់ប្រទេសចិន និងស្របទៅនឹងខួប៣០ឆ្នាំនៃទំនាក់ទំនងគណបក្សប្រជាជនកម្ពុជា និងបក្សកុមុនីស្ដចិន ដែលនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញាតិ នីតិប្រតិបត្ដិ និងគណបក្ស ហើយសម្ដេចតេជោ បានបន្ថែមថា ទំនាក់ទំនងរវាងបក្ស និងបក្ស ដ៏ល្អប្រសើរនេះ គឺជាផែនទីចង្អុលផ្លូវដ៏សំខាន់ សម្រាប់ការអនុវត្ដរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ