កណ្ដាល៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយអំពីកិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្ត ជូនថ្នាក់ដឹកនាំមន្ទីរ និងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។ថ្លែងក្នុងពិធីបើក ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានឱ្យដឹងថា គោលនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាស្នូលនៃ យុទ្ធសាស្ត្រនេះផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច អោយប្រែក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ និងស្អាតស្អំ ដោយផ្តោតទៅលើ (ទី១) ការពង្រឹង និងការកែទម្រង់ ស្ថាប័ន (ទី២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពនៃការអនុវត្តការងារ (ទី៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ (ទី៤) ការពង្រឹង អភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច (ទី៥) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានបន្តទៀតថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «កិច្ចដំណើរការការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល» នាពេលនេះ ក្នុងគោលបំណងធ្វើអោយប្រជាពលរដ្ឋ និងមន្ត្រីរាជការ បានជ្រួតជ្រាបពីសមត្ថកិច្ច តួនាទី ភារកិច្ច សិទ្ធិអំណាច និងរបៀបរបបបំពេញការងារ របស់ការិយាល័យប្រជាពលរដ្ឋ ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការនេះ សម្រាប់សម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការងារគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ នៅរដ្ឋបាលរាជធានី ខេត្ត ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន ដែលជាផ្នែកមួយនៃការកែ ទម្រង់ស្ថាប័ន និងលើកកម្ពស់ភាពស្អាតស្អំ របស់រដ្ឋបាលសាធារណៈ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ