ភ្នំពេញ៖ ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ និងធានាប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួងធម្មការ និងសាសនា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធស្ថាប័នឱ្យមានភាពរលូន និងលុបបំបាត់ភាពស្ទួនគ្នានៃការងារ។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និងសាសនា។ជំនួបនេះ គឺការពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួងធម្មការ និងសាសនា» ដោយផ្តោតលើគោលដៅសំខាន់ៗមួយចំនួនដូចជា ការធានាភាពសមស្រប ក្នុងការរៀបចំរចនាសម្ព័ន្ធអង្គភាពនីមួយៗ (ដូចជានាយកដ្ឋាន វិទ្យាស្ថាន និងការិយាល័យ) ឱ្យស៊ីចង្វាក់គ្នាទៅនឹងតួនាទី ភារកិច្ច និងមុខងារជាក់ស្តែង។ទន្ទឹមនេះ កិច្ចប្រជុំបានពិភាក្សាលើការលុបបំបាត់ភាពស្ទួនគ្នា ឬជៀសវាងការអនុវត្តការងារជាន់គ្នា ដែលធ្វើឱ្យខាតបង់ពេលវេលា និងធនធាន ហើយជំរុញឱ្យការបំពេញការងារ និងការផ្តល់សេវាសាធារណៈកាន់តែមានភាពរហ័ស និងតម្លាភាព។ការរៀបចំនេះ គឺធ្វើឡើងដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។ ជំហាននេះ ក៏ជាការបន្តអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្ទាប់ពីការវិភាគមុខងារស្ថាប័នត្រូវបានធ្វើឡើងរួចរាល់។ឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល និងប្រកបដោយស្មារតីសហការ អង្គប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗជាច្រើន ដើម្បីធ្វើឱ្យសេចក្តីព្រាងប្រកាសនេះកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។គួរបញ្ជាក់ថា ការកែសម្រួលយន្តការប្រតិបត្តិការរបស់ក្រសួង ស្ថាប័ននៅពេលនេះ មិនមែនជាការពង្រីករចនាសម្ព័ន្ធស្ថាប័នរដ្ឋនោះទេ ប៉ុន្តែគឺជាការរៀបចំ និងសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យក្លាយជាស្ថាប័នរឹងមាំ ទំនើប មានគណនេយ្យភាព និងឆ្លើយតបចំទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ