ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
មន្ត្រីជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ៖ អាណត្តិទី៧នេះរាជរដ្ឋាភិបាលនឹងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្នឱ្យទៅជាសង្គមជនបទស៊ីវីល័យ
Thu,25 June 2026 (Time 06:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

កំពត៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក សាន វិសាល បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលបំណង "ធ្វើឱ្យប្រជាជននៅតំបន់ជនបទ មានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូ” ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។

លោក សាន វិសាល បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ រួមនឹងផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ៣០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសម្ខាងៗ ១ម៉ែត្រ ស្ថិតក្នុងភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ទៅកាន់ភូមិចំលងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា រដ្ឋាភិបាលក្នុងអាណត្តិទី៧ មានឆន្ទៈយ៉ាងម៉ុតមាំក្នុងការថែរក្សាសមិទ្ធផលនានា ពិសេសការពារសុខសន្តិភាព និងស្ថេរភាព ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០” តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧នេះ និងប្រែក្លាយសង្គមជនបទកម្ពុជាបច្ចុប្បន្ន ឱ្យទៅជាសង្គមជនបទស៊ីវីល័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការជាមួយក្រុមការងារជំនាញស្ថាបនាស្ពាននេះឱ្យបានល្អប្រសើរ ដើម្បីពន្លឿនការស្ថាបនានេះឱ្យបានឆាប់រហ័ស និងរួមគ្នាថែរក្សាសមិទ្ធិផលដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលនេះ ឱ្យប្រើប្រាស់បានយូរអង្វែង និងដើម្បីបម្រើដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានលឿនរហ័ស ការធ្វើដំណើរទៅកាន់សាលារៀនរបស់សិស្សានុសិស្សកាន់តែមានភាពងាយស្រួល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ