(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក នៃវិស័យការងារ សន្តិសុខសង្គម និងវិជ្ជាជីវៈ ព្រមទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ ដោយនាំយកឱកាសការងារសរុបចំនួន ៤,១២២ កន្លែង ដើម្បីផ្ដល់ជូនដល់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ។កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅក្នុងបរិវេណសាកលវិទ្យាល័យជាតិគ្រប់គ្រង ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច។ អ្នកចូលរួមនឹងមានឱកាសដាក់ពាក្យស្នើសុំការងារ និងកម្មសិក្សាការងារ ព្រមទាំងសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗជាច្រើនដែលចូលរួមតាំងបង្ហាញឱកាសការងារ។លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា៖«វេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជន និងអ្នកស្វែងរកការងារ ក្នុងការជួបផ្ទាល់ជាមួយនិយោជក ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងដាក់ពាក្យសម្ភាសន៍ភ្លាមៗ ដើម្បីបង្កើនឱកាសទទួលបានការងារសមរម្យ»។លោកបានបន្ថែមថា វេទិកានេះក៏ជាផ្នែកមួយក្នុងការសម្របសម្រួល និងភ្ជាប់ទំនាក់ទំនងរវាងនិយោជក និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មរបស់ទីផ្សារការងារបច្ចុប្បន្ន។យុវជន សិស្ស និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ អាចចូលរួមដោយសេរី និងទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬតាមរយៈគេ nea.gov.kh និងទំព័រ Facebook NEA Khmer។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ