ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងកិច្ចការនារី ដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០” ក្នុងគោលបំណងលើកកម្ពស់បរិយាកាសអំណោយផល ប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះ និងអភិវឌ្ឍ ភាពជាអ្នកដឹកនាំ
Wed,24 June 2026 (Time 06:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 17នាក់)

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០” ដែលបានតាក់តែងឡើងក្នុងគោលបំណងលើកកម្ពស់បរិយាកាសអំណោយផល ប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្តុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី មានប្រសាសន៍ថា កម្មវិធីនេះ ផ្តោតលើក្មេងស្រី និងស្ត្រីវ័យក្មេងអាយុចន្លោះ១០-២៤ឆ្នាំ ដែលជាក្រុមគោលដៅអាទិភាព រួមទាំងក្មេងស្រីជនជាតិភាគតិច ក្មេងស្រីមានពិការភាព យុវជនដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ក្មេងស្រីមកពីតំបន់ជនបទដាច់ស្រយាល និងក្មេងស្រីមកពីគ្រួសារក្រីក្រ ដែលជាញឹកញាប់បានប្រឈមនឹងភាពងាយរងគ្រោះ និងការរើសអើងគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏បានផ្តោតលើក្មេងប្រុសនិងបុរសវ័យក្មេង ដើម្បីលើកកម្ពស់បរិវត្តកម្មយេនឌ័រនៅក្នុងចំណោមក្រុមមនុស្សវ័យក្មេង ព្រមទាំងសហគមន៍ គ្រួសារ អាណាព្យាបាល មេដឹកនាំសហគមន៍ អាជ្ញាធរ មូលដ្ឋាន ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានាផងដែរ។

កម្មវិធីនេះ មានគោលដៅចំនួន ៥ រួមមាន៖ ១. បណ្តុះភាពជឿជាក់ ស្វ័យភាព និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ជាពិសេសក្មេងស្រី ក្នុងក្រុមជនងាយរងគ្រោះ ដើម្បីក្លាយជាភ្នាក់ងារក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និងមានឥទ្ធិពលក្នុងការធ្វើសេចក្តីសម្រេច ក្នុងជីវិតផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គម។ ២. ពង្រឹងសមត្ថភាពរបស់ភ្នាក់ងារអនុវត្ត និងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី។ ៣. លើកកម្ពស់បរិយា កាសគាំទ្រពីគ្រួសារ និងសហគមន៍ តាមរយៈការបណ្តុះនិយាមសង្គមវិជ្ជមាន ដែលលើកកម្ពស់សមភាពយេនឌ័រ។ ៤.លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍និងការគាំទ្រកម្រិតគោលនយោបាយ និង ៥. ពង្រឹងនិងពង្រីកកិច្ចសហការ និងយន្តការសម្របសម្រួលរវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការអនុវត្តកម្មវិធី។

ជាមួយគ្នានោះ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងដែរថា នៅពេលដែលក្មេងស្រី បានបណ្តុះភាពជាអ្នកដឹកនាំកាន់តែច្រើន ពួកគេនឹងមានជំនឿជឿជាក់លើខ្លួនឯង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រឈមមុខ ដោះស្រាយបញ្ហា និងមានភាពធន់នឹងវិបត្តិផ្សេងៗ ដែលធ្វើឱ្យមានភាពប្រសើរនៅក្នុងដំណើរជីវិតរបស់ពួកគេ និងចំពោះអ្នកនៅជុំវិញខ្លួន។

សូមជម្រាបថា ក្រសួងកិច្ចការនារី បានដំណើរការតាក់តែង «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ ២០២៦-២០៣០» ដើម្បីចូលរួមអនុវត្តចង្អុលបង្ហាញនៅក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងធ្វើឱ្យស៊ីចង្វាក់ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយជាតិ និងកម្មវិធីតាមវិស័យ និងការឆ្លើយតបទៅនឹងស្ថានភាពនិងការវិវត្តរបស់សង្គម។ កម្មវិធីនេះ នឹងផ្តល់ឱកាសនិងផលប្រយោជន៍ដល់ក្មេងស្រី អភិវឌ្ឍន៍នូវភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់ខ្លួន ទទួលបាននូវសិទ្ធិ និងមានជម្រើសពេញលេញនៅក្នុងអនុវត្តសក្តានុពលរបស់ខ្លួនជាបន្តបន្ទាប់ប្រកបដោយសមភាព និងថាមពល ដែលនឹងក្លាយជាកម្លាំងដ៏ធំមួយ សម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូល និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ