ស្ទឹងត្រែង៖ ថ្មីៗនេះមានការប្រទះឃើញកូនសត្វខ្ទីង និងពពួកសត្វព្រៃផ្សេងៗដទៃទៀត កំពុងកើតមានជាហូរហែរ និងរស់នៅដោយសុខសាន្តក្នុងតំបន់ការពារធម្មជាតិ ខណៈមន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការការពារសត្វព្រៃកម្ពុជា (CWC) បានជំរុញសកម្មភាពចុះល្បាតព្រៃឱ្យបានញឹកញាប់ ដើម្បីការអភិរក្សសត្វកម្រទាំងនោះឲ្យបានគង់វង្សយូរអង្វែង។លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានថ្លែងប្រាប់CNC ថា តាមរយៈប្រតិបត្តិការចុះឆែកកាមេរ៉ាសុវត្ថិភាព និងដើរល្បាតក្នុងព្រៃសហគមន៍ ដូចជា ភ្នំប្រជុំមិត្ត ស្ថិតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ និងព្រៃសហគមន៍ ជាំពេជ្រ ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានរកឃើញវត្តមានសត្វចតុបាត និងសត្វស្លាបជាច្រើនប្រភេទកំពុងបណ្តើកូនតូចៗ មានសត្វខ្ទីង ទន្សោង ប្រើស ឈ្លូស កាំប្រម៉ា ក្ងោក ទោច ស្វា និងប្រភេទសត្វផ្សេងៗមួយចំនួនទៀតថែម កំពុងរស់នៅយ៉ាងសុខសប្បាយ។ជុំវិញបញ្ហានេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ខាងលើ ត្រូវបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃគ្រប់រូបភាព ហើយត្រូវងាកមកចូលរួមការពារសត្វព្រៃដែលជាធនធានធម្មជាតិកម្រ និងជិតផុតពូជទាំងអស់នេះឲ្យបានគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍ធម្មជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ