ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
Tue,23 June 2026 (Time 11:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថារដ្ឋបាលខេត្តបាត់ដំបងបានសម្រេចនឹងរៀបចំព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម គូសបញ្ជាក់ថា ព្រឹត្តិការណ៍ផ្លែឈើឆ្នាំ២០២៦នេះនឹងត្រូវរៀបចំឡើងឱ្យមានលក្ខណៈប្លែក អធិកអធម និងមានភាពទាក់ទាញជាងឆ្នាំមុនដោយរៀបចំឱ្យមានជាការដង្ហែក្បួនផ្លែឈើបើកព្រឹត្តិការណ៍ និងប៊ូហ្វេទុរេនរយៈពេល៣ថ្ងៃដើម្បីឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់របស់ទុរេនបាត់ដំបង។

ឯកឧត្តម សង្កត់ធ្ងន់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើ គឺដើម្បីចង់បង្ហាញឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ ណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវសហការគ្នារៀបចំកម្មវិធីព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយរលូនមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

ឯកឧត្តម ណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង ១៤ឱ្យនាំយកនូវផ្លែឈើដែលមានសក្ដានុពលប្រចាំតំបន់របស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងកម្សាន្ត។

ឯកឧត្តមអភិបាលខេត្ត បង្ហាញក្ដីរំពឹងទុកថាព្រឹត្តិការណ៍ផ្លែឈើឆ្នាំនេះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ