ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់បេក្ខជនប្រឡងទុតិយភូមិឆ្នាំនេះឱ្យខិតខំប្រឹងប្រែង ដើម្បីទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ
Tue,23 June 2026 (Time 01:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

កំពង់ស្ពឺ៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកំពុងខិតចូលមកដល់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ដល់សិស្សដែលត្រៀមប្រឡងទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព ដើម្បីអាចប្រឡងជាប់គ្រប់ៗគ្នា និងទទួលបាននិទ្ទេសល្អ។ ការណែនាំដូចនេះធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់បណ្ណាល័យមរតកក្រមង៉ុយទាំង ២កន្លែង ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន មង្គលបពិត្រ និងវិទ្យាល័យ ស្លាបលែង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សម័យប្រឡងនាថ្ងៃទី១០ ខែសីហាឆ្នាំនេះបានខិតកាន់តែគៀកហើយ ដូច្នេះបេក្ខជនប្រឡងគឺបាននិងកំពុងត្រៀមខ្លួនជាស្រេចក្នុងការប្រឡងយកសញ្ញាប័ត្រទុតិយភូមិ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងដើម្បីការប្រឡងជាប់ហើយនោះ លោកគ្រូ អ្នកគ្រូ រួមទាំងក្រុមការងារមន្ទីរក៏ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបន្តជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពនិងគ្រប់រូបភាព ដើម្បីធានាបានថា ទទួលបានលទ្ធផលល្អ ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេជាច្រើនឆ្នាំមកនេះ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានជំរុញដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យការសិក្សាសិស្សពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អ និងមានគុណភាព។ ការណ៍នេះបានស្តែងឱ្យឃើញតាមរយៈការប្រឡងប្រជែងយកនិទ្ទេសល្អពិសេសគឺនិទ្ទេសA ដែលឆ្នាំកន្លងទៅអ្នកដែលទទួលបានជ័យលាភីមានរហូតដល់ទៅ ៧៩នាក់ ហើយក្នុងនោះគឺទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំគ្រប់គ្នា។ ដោយឡែកសម្រាប់ឆ្នាំនេះក៏រំពឹងថា អ្នកដែលប្រឡងជាប់នឹងមាននិទ្ទេសAមានការកើនឡើងលើសពីបណ្តាឆ្នាំ ក្រោមទិសស្លោក “អ្នកចេះគឺជាប់” ហើយក្រោយបញ្ចប់ការប្រឡងនិងប្រកាសលទ្ធផលគឺរាជរដ្ឋាភិបាលក៏ដូចជាសកលវិទ្យាល័យជាច្រើន បាននិងកំពុងរងចាំផ្តល់ការលើកទឹកចិត្ត និងផ្តល់អាហារូបករណ៍សម្រាប់អ្នកទទួលបានជ័យលាភីនិទ្ទេសល្អផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ