ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥ (The 35th Meeting of the ASEAN Directors-General of Customs)” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ គណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ។ ដោយឡែក, រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ។លោក Azizil Hakim Brahim អគ្គនាយកស្តីទី នៃរដ្ឋបាលគយប្រ៊ុយណេ និងជាប្រធានផុតអាណត្តិនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា និងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលរដ្ឋបាលគយអាស៊ានសម្រេចបានក្នុងអាណត្តិដែលលោកបានទទួលជាប្រធាន “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៤” កន្លងមក។ លោកក៏បានបញ្ជាក់ថា លទ្ធផលទាំងនេះបង្ហាញពីស្មារតីសាមគ្គីរបស់អាស៊ានក្នុងការបង្កើតសហគមន៍គយអាស៊ានទំនើប ដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ឯកឧត្តម ប្តេជ្ញាបន្តការគាំទ្រពេញទំហឹងដល់កម្ពុជា ដែលជាប្រធានថ្មី ក្នុងការបន្តដឹកនាំកិច្ចសហប្រតិបត្តិការគយអាស៊ានឱ្យមានភាពរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ។លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានប្តូរវេននៃ “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥” បានសម្តែងនូវសេចក្តីសោមនស្ស រីករាយដែល កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះជាលើកទី ៣ ចាប់តាំងពីកម្ពុជាបាន ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩។ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគ្រស្មាញ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការគយរួមគ្នាក្នុងចំណោមរដ្ឋបាលគយអាស៊ាន និងអាស៊ានដៃគូ កាន់តែដើរតួនាទីសំខាន់ ដើម្បីពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់ តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់តម្លាភាព និងការប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាក្នុងវិស័យគយ ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៦–២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ ២០២៦–២០៣០ ។លោកបានបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំ, កម្ពុជា ប្តេជ្ញានឹងបន្តដឹកនាំការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឱ្យមានប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយប្រទេសសមាជិក និងដៃគូសន្ទនា ដើម្បីធានាថាកិច្ចសហប្រតិបត្តិការគយអាស៊ានអាចឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ។ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី ៣៥” នេះ គឺជាវេទិកាដ៏សំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តរួមក្នុងការរក្សាភាពធន់ ភាពប្រកួតប្រជែងនិងភាពរឹងមាំរបស់អាស៊ាន ចំពោះមុខបញ្ហាប្រឈមសកលនានា។ ខណៈដែលពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលសេដ្ឋកិច្ច, ការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្ថិរភាពស្ថាប័ន គឺជាកត្តាមូលដ្ឋានសម្រាប់ធានាភាពធន់ និងចីរភាពនៃការអភិវឌ្ឍរបស់អាស៊ាន ។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញថា ការកសាងទីផ្សាររួម បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺតម្រូវឱ្យមានកំណែទម្រង់និងកិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីឆ្ពោះទៅសម្រេចបានគោលដៅអាស៊ានជាសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកក្នុងឆ្នាំ ២០៤៥ ។លើសពីនេះ, លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើដាក់ចេញទិសដៅគោលនយោបាយគន្លឹះ ជូនរដ្ឋបាលគយអាស៊ានពិចារណា ចំនួន ៥ចំណុចសំខាន់ៗ រួមមាន ៖ ១. ជំរុញសមាហរណកម្មឌីជីថលក្នុងអាស៊ាន រួមមាន ការអនុ-វត្តឱ្យបានពេញលេញនូវប្រព័ន្ធបញ្ជរតែមួយជាតិ តាមផែនទីចង្អុលផ្លូវជំនាន់ថ្មី ២០២៦–២០៣០; ២. ពង្រឹងគំនិតផ្តួចផ្តើមកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេស ពង្រីកការទទួលស្គាល់គ្នាទៅវិញទៅមកនៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO-MRA) ទៅកាន់ដៃគូសន្ទនាអាស៊ាន; ៣.ពង្រឹងការតភា្ជប់ការដឹកជញ្ជូនក្នុងតំបន់ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូន រួមទាំង ការប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ASEAN ACTS) ឱ្យបានទូលំទូលាយ; ៤. ពង្រឹងកិច្ចសហប្រតិបត្តិការគយលើការអនុវត្តច្បាប់ តាមរយៈការចែករំលែកព័ត៌មានទាន់ពេលនិងការអនុវត្តប្រតិបត្តិការគយរួមគ្នានិង ៥. វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ។នាឱកាសនោះដែរ, អគ្គនាយកគយអាស៊ាន ក៏មានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃ អង្គការគយពិភពលោក រដ្ឋបាលគយអូស្រ្តាលី រដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ព្រមទាំងប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃ វិស័យឯកជន សំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ