បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិ បងប្អូនប្រជាពលរដ្ឋប្រមាណជិត១៥០នាក់ បានចូលរួម ប្រារព្ធធ្វេីឡេីងនៅសាលាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។លោក សឿន ចាន់ស ចៅសង្កាត់ទឹកថ្លា នឹងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសង្កាត់ បានឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមជាមួយលោកមេភូមិ និងអង្គភាពភូមិទាំងអស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចាស់ ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា និងបានផ្តល់ស្បៀងជូនពលរដ្ឋមានជីវភាពខ្វះខាតជាប្រចាំ។ជាមួយគ្នានោះលោកចៅសង្កាត់ ក៏បានបញ្ជាក់ពី ការងារអភិវឌ្ឍន៍ នៅឆ្នាំ២០២៦នេះ រដ្ឋបាលសង្កាត់បានសាងសង់ផ្លូវបេតុងនៅភូមិគាបចំនួន២ ខ្សែ មានប្រវែងសរុប ៧៧៦ ម៉ែត្រ។ ជាទិសដៅបន្ត សង្កាត់នឹងខិតខំបម្រេីរសេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានដូចជា ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ខិតខំក្នុងការបំពេញបែបបទធ្វើ ឯកសារអត្តសញ្ញាណកម្ម រួមមាន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យានល្អប្រសើរ។ ជាពិសេសអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន។មានប្រសាសន៍នៅក្នុងវេទិការឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្រុងសិរីសោភ័ណ ក៏បានបញ្ជាក់ថា វេទិការនេះប្រារព្ធធ្វេីឡេីងដេីម្បីពិនិត្យកិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋាន អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ប្រមុខរាជដ្ឋាភិបាល និតីកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាលើកឡើងនៅបញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន ដេីម្បីធ្វេីការដោះស្រាយចំពោះ មុខ ហេីយចំពោះបញ្ហាដែលនៅសេសសល មិនអាចដោះស្រាយនៅចំពោះមុខបាន និងលេីកយកទៅធ្វេីការដោះស្រាយបន្ត។នៅក្នុងវេទិការក៏បានបើកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការលើកឡើងជាមតិយោបល់ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន។ ក្នុងបញ្ហាប្រឈម និងសំណូមពរ ដែលបងប្អូនពលរដ្ឋបានលេីកឡេីងមានចំនួន១៥ករណី ដោះស្រាយចំពោះមុខបាន១៣ករណី នៅសល់២ករណីនិងត្រូវពិភាក្សាដោះស្រាយបន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ