ស្វាយរៀង៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែកស្វាយរៀង ខេត្តស្វាយរៀង។ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុករមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណជាង៧០០ នាក់។មានប្រសាសន៍ទៅកាន់ពិធិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវក្តីរំភើបរីករាយដោយបានឃើញនូវសមិទ្ធផលជាច្រើនបានកើតឡើងនូវវត្តបល្ល័ង្កជានេះ។ ឯកឧត្តមបន្តថា ជាមួយនឹងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជានាពេលនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖១. សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។៤.សូមសំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព ។៥.សូមបងប្អូនប្រជាពលរដ្ឋយើងបង្កើនការយោគយល់អធ្យាស្រ័យគ្នាឲ្យបានខ្ពស់ មានសាមគ្គីភាព ចូលរួមកសាងអំពើល្អ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីបង្កើន ភាពសុខុដុមក្នុងសហគមន៍របស់យើង ។៦.សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។ ដោយឡែកអាជ្ញាធរមូលដ្ឋានរបស់យើង ត្រូវចុះអន្តរាគមន៍ ឲ្យបានទាន់ពេលវេលាពេលមានករណីទាំងនោះកើតឡើង។៧.បន្តតាមដានទប់ស្កាត់ និងបង្ក្រាបអោយទាន់ពេលវេលាលេីករណីស្គេមអនឡាញអោយអស់ពីមូលដ្ឋានដែលមានការសង្ស័យ។ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានចូលរួមនូវបច្ច័យក៏សាងវត្ត និងចែកអំណោយមួយចំនួនទៀតដល់យាយជី តាជី ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ