ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការគោល ស្តីពីវិធានការជាយុទ្ធសាស្ត្រសំខាន់ៗ និងយន្តការដឹកនាំបញ្ជាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង១៣។ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវម្ចាស់ការរៀបចំផែនការសកម្មភាពលម្អិតឱ្យបានច្បាស់លាស់ ស្របតាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង រួចបញ្ជូនមកសាលាខេត្ត ដើម្បីបូកសរុបរៀបចំជាផែនការរួមរបស់ខេត្ត ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ លើការងារសំខាន់ៗរួមមាន៖ការគ្រប់គ្រងប្រជាពលរដ្ឋ និងសេវាសាធារណៈ៖ ធានាសុវត្ថិភាព ការជម្លៀស និងការរៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក។ ទន្ទឹមនឹងនោះ ត្រូវរក្សាប្រក្រតីភាពនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលគ្រប់ថ្នាក់ ការផ្តល់សេវាសាធារណៈ និងការផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងជីវភាព (ស្បៀងអាហារ ទឹកស្អាត ថ្នាំសង្កូវ ថាមពល អប់រំ និងសុខាភិបាល)។ការការពារបូរណភាពទឹកដី និងសន្តិសុខ៖ ត្រូវសហការជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមប្រយុទ្ធផ្ទាល់នៅសមរភូមិមុខ ព្រមទាំងប្តេជ្ញារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានដាច់ខាតនៅសមរភូមិក្រោយ និងតាមមណ្ឌលសុវត្ថិភាពនានា។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ