ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធររាជធានីភ្នំពេញ បន្តចុះស្តារប្រព័ន្ធលូក្នុងខណ្ឌចំការមន បន្ទាប់ពីស្តារប្រព័ន្ធលូជាច្រើនខ្សែរក្នុងខណ្ឌដូនពេញ និងនៅជាយរាជធានីភ្នំពេញរួចរាល់ ដើម្បីបញ្ចៀសការជន់លិចនៅរដូវវស្សា
Mon,22 June 2026 (Time 12:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន ១០ខ្សែ នៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។

លោក ឯក ឃុនដឿន អភិបាលរងរាជនីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកកំពុងបន្តចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនចំនួន ១០ខ្សែបន្តទៀតគឺ នៅមហាវិថីសម្តេចសុធារស (ផ្លូវព្រះសីហនុ ដល់ផ្លូវព្រះនរោត្តម), មហាវិថីព្រះនរោត្តម(វិមានឯករាជ្យ មកដល់ស្ពានអាកាសក្បាលថ្នល់), មហាវិថីម៉ៅសេទុង(ស្ថានទូតចិន ដល់ផ្លូវ នរោត្តម), មហាវិថីព្រះមុន្នីវង្ស(ផ្លូវម៉ៅសេទុង ដល់ ស្ពានមរតតេជោថ្មី), មហាវិថីយុទ្ធពលខេមរភូមិ(ស្ពានមករតតេជោរហូតដល់រហូតដល់ស្តុបទំនប់ទឹក), ផ្លូវរដ្ឋសភា(រង្វង់មូលសម្តេចសង្ឃដល់ផ្លូវចៃការ), ផ្លូវចៃការ(ផ្លូវសបិត រហូតដល់ស្តុបស្ថានទូតរុស្សី), ផ្លូវលេខ៤៣០(ផ្លូវ៤៣២ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ), ផ្លូវលេខ៤៦៦ (ពីផ្លូវនរោត្តម ដល់ផ្លូវប្រឡាយ១០៥), ផ្លូវលេខ៤៨៤ (ពីផ្លូវព្រះមុន្នីវង្ស ដល់ផ្លូវ ប្រឡាយ១០៥)។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ការចុះស្តារប្រព័ន្ធលូនេះប្រើប្រាស់រថយន្តចំនួន ១២គ្រឿង ដោយបែងចែងជា ៥ក្រុម ធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរកាលពីសប្តាហ៍មុនបានបញ្ជាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះបានបន្តមកខណ្ឌចំការមន។ បន្ទាប់ពីនេះនឹងបន្តទៅខណ្ឌ ៣ទៀត គឺ ខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក។

លោក ឯក ឃុនដឿន ក៏បានណែនាំឱ្យថា្នក់ខណ្ឌ សង្កាត់ ត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យបានរួចរាល់ និងធានាបានថាមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។ លោកក៏បានអំពាវនាវឱ្យប្រជាពលររដ្ឋត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ។

សូមបញ្ជាក់ថា តាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ