ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ភាពត្រឹមត្រូវនៃព័ត៌មាន ជាគ្រឹះនៃទំនុកចិត្តសាធារណៈ ជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម
Tue,02 June 2026 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងយុគសម័យឌីជីថល ព័ត៌មានមិនពិតអាចរីករាលដាលឆ្លងកាត់ព្រំដែន ភាសា បណ្តាញសង្គម និងសហគមន៍នានា ត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ដូច្នេះ ភាពត្រឹមត្រូវនៃព័ត៌មាន គឺជាគ្រឹះនៃទំនុកចិត្តសាធារណៈ ជាគ្រឹះនៃសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។
ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបិទវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារ Sun & Moon Riverside ក្នុងរាជធានីភ្នំពេញ
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មានទាំងនោះអាចធ្វើឱ្យប្រជាពលរដ្ឋយល់ខុស បង្កើតឱ្យមានការភ័យខ្លាច បន្ថយទំនុកចិត្តលើស្ថាប័នសាធារណៈ បំផ្លិចបំផ្លាញសុខដុមរមនាសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា។
លោករដ្ឋមន្ត្រី នេត្រ ភត្ត្រា បានបន្តថា ព័ត៌មានក្លែងក្លាយមិនមែនត្រឹមតែជាបញ្ហាប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែវាជាបញ្ហាយុទ្ធសាស្ត្រដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ការឆ្លើយតបរបស់យើងត្រូវតែលឿនជាងមុន វៃឆ្លាតជាងមុន មានការសម្របសម្រួលល្អជាងមុន និងមានលក្ខណៈបុរេសកម្មជាងមុន។ យើងមិនត្រូវរង់ចាំរហូតដល់ព័ត៌មាន មិនពិតបង្កការខូចខាតរួចរាល់នោះឡើយ។ យើងត្រូវតែកសាងប្រព័ន្ធដែលអាចបង្ការ កំណត់ ផ្ទៀងផ្ទាត់ ឆ្លើយតប កែតម្រូវ អប់រំ និងពង្រឹងភាពធន់ក្នុងពេលតែមួយ»។
លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា តាមរយៈបទពិសោធន៍របស់កម្ពុជា វេទិកានេះបានបញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃទំនាក់ទំនងផ្លូវការដែលផ្តល់ព័ត៌មានបានទាន់ពេលវេលា គួរឱ្យទុកចិត្ត ច្បាស់លាស់ និងងាយស្រួលទទួលបាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នៅពេលដែលព័ត៌មានក្លែងក្លាយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ជាពិសេសក្នុងអំឡុងពេលដែលមានបញ្ហាជាតិរសើប ស្ថានភាពអាសន្ន ឬស្ថានភាពក្នុងតំបន់ សាធារណជនត្រូវការព័ត៌មានត្រឹមត្រូវពីប្រភពផ្លូវការដែលគួរឱ្យទុកចិត្ត។ យន្តការអ្នកនាំពាក្យដ៏រឹងមាំ សារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការយល់ដឹងជាសាធារណៈ និងការសម្របសម្រួលអន្តរស្ថាប័ន គឺជាកត្តាចាំបាច់ដើម្បីបង្ការនូវពាក្យចចាមអារ៉ាម ការភាន់ច្រឡំ និងការយល់ច្រឡំ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់កម្ពុជា ក៏ត្រូវបានលើកយកមកបង្ហាញផងដែរថា ជាវេទិកាជាតិដ៏សំខាន់មួយក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការយល់ដឹងជាសាធារណៈ។ យុទ្ធនាការនេះមានគោលបំណងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្សានុសិស្ស សហគមន៍ជនបទ និងក្រុមងាយរងគ្រោះ ឱ្យចេះផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែកបន្ត។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការរួមគ្នាកសាងតំបន់មេគង្គ–ឡានឆាងមួយ ដែលមានតែព័ត៌មានអាចជឿទុកចិត្ត ប្រជាពលរដ្ឋទទួលបានព័ត៌មានត្រឹមត្រូវ អ្នកសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ រដ្ឋាភិបាលដែលឆ្លើយតបបានទាន់ពេល វេទិកាឌីជីថល ប្រកបដោយគណនេយ្យភាព និងសង្គមដែលមានភាពធន់រឹងមាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ