ត្បូងឃ្មុំ៖ យុទ្ធដំណើរថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ ទៅកាន់តំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ត្រូវបានរៀបចំឡើង ដើម្បីដាស់ស្មារតីស្នេហាជាតិ និងជំរុញឱ្យយុវជនកម្ពុជាស្វែងយល់ពីប្រវត្តិនៃការតស៊ូស្វែងរកសន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. មកពីរាជធានី-ខេត្តទាំង ២៥ ចូលរួមយុទ្ធដំណើរថ្មើរជើងពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ឆ្ពោះទៅកាន់តំបន់យោធាប្រវត្តិសាស្ត្រតេជោកោះថ្ម X16 ស្ថិតក្នុងភូមិក្តុល ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ សកម្មភាពនេះមានគោលបំណងបណ្តុះស្មារតីយុវជនឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីការលះបង់ និងការតស៊ូដ៏ស្វិតស្វាញរបស់ថ្នាក់ដឹកនាំ និងយុទ្ធមិត្តជំនាន់មុន ដើម្បីនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។កម្មវិធីមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រៅពីការដើរថ្មើរជើងទៅកាន់តំបន់ប្រវត្តិសាស្ត្រ X16 ក្រុមយុវជនក៏បានចូលរួមគោរពបូជា បោះជំរំស្នាក់នៅមួយយប់ ទស្សនាខ្សែភាពយន្តប្រវត្តិសាស្ត្រ «កូនប្រុសក្រោមពន្លឺព្រះចន្ទ» និងចូលរួមពិធីដុតភ្លើងព្រះអគ្គីបំភ្លឺ ដែលជានិមិត្តរូបនៃពន្លឺសន្តិភាព និងអនាគតដ៏ភ្លឺស្វាងរបស់យុវជនជំនាន់ក្រោយ។ នៅព្រឹកថ្ងៃទី២១ ខែមិថុនា លោក ហ៊ុន ម៉ានី ក៏បានដឹកនាំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព និងឥស្សរជនស្នេហាជាតិដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៅមហាចេតិយក្នុងតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ