ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៦នេះ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។វេទិកានេះ ប្រព្រឹត្តទៅក្រោមសហអធិបតីភាព និងជាវាគ្មិនកិត្តិយសពីសំណាក់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ លោក ជុកមុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។វេទិកានេះ បើកចំហ និងដំណើរការទៅយ៉ាងសកម្ម ដែលផ្តល់ឱកាសឱ្យមានការសាកសួរសំណួរជាច្រើនពីសំណាក់អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នសារព័ត៌មាននានា និងការ ឆ្លើយឆ្លងពីវាគ្មិនកិត្តិយសទាំង ៣រូប ដោយផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលម្អិតឱ្យបានកាន់តែទូលំទូលាយនូវខ្លឹមសារសំខាន់ៗដែលមានចែងក្នុងព្រះរាជក្រឹត្យ រួមជាមួយគុណតម្លៃ និងភាពចាំបាច់នៃការ រៀបចំព្រះរាជក្រឹត្យថ្មីនេះ ដល់អ្នកសារព័ត៌មាន ព្រមទាំងអ្នកចូលរួមក្នុងវេទិកាទាំងអស់បានទទួលជ្រាប ជាពិសេសជូនទៅដល់មន្ត្រីរាជការទាំងអស់ ដែលជាគ្រូ បង្រៀន និងបុគ្គលិកអប់រំ។សូមជម្រាបថា ព្រះរាជក្រឹត្យនេះ កំណត់អំពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដើម្បីប្រមូលផ្តុំ និងគ្រប់គ្រងបុគ្គលិកអប់រំ ដែលទទួលការអប់រំ ការបណ្តុះបណ្តាលគរុកោសល្យ ឬវគ្គអប់រំតម្រង់ទិស មានបទពិសោធការងារ មានចំណេះដឹង និងកំពុង បំពេញការងារក្នុងវិស័យអប់រំ។ និងមានវិសាលភាពអនុវត្តចំពោះបុគ្គ លិកអប់រំ ដែលបម្រើការងារក្នុងវិស័យអប់រំនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកមានសមត្ថកិច្ចគ្រប់គ្រងអង្គគ្រូបង្រៀន ដើម្បីធានាសង្គតិភាព និងគុណភាពនៃបុគ្គលិកអប់រំនៃអង្គគ្រូបង្រៀន។ព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ