ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណេីរទស្សកិច្ចរបស់ទីប្រឹក្សាពិសេសប្រធានាធិបតីរ៉ូម៉ានី នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាមួយអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរឡេីង
Wed,17 June 2026 (Time 03:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន សង្ឃឹមថា វត្តមានរបស់ លោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី និងប្រតិភូ មកកាន់កម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។

មានប្រសាសន៍បែបនេះនាឱកាសដែល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ររាជធានីភំ្នពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ ដែលបានជួបជាមួយនឹងលោក Dacian Julien Cioloş និងប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចសង្ឃឹមថា វត្តមានរបស់ លោកទីប្រឹក្សា និងប្រតិភូ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងរ៉ូម៉ានី កាន់តែរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការហ្វ្រង់កូហ្វូនី កាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោកក៏បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសម នាឱកាសនេះ។ លោកក៏បាននាំនូវសាររបស់ប្រធានាធិបតីរ៉ូម៉ានី ថ្វាយព្រះមហាក្សត្ររបស់កម្ពុជា និងសួរសុខទុក្ខសម្ដេចតេជោប្រមុខរដ្ឋស្តីទីផងដែរ។

លោកបានលើកឡើងថា កម្ពុជា និងរ៉ូម៉ានី មានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងបន្ថែមទៀត។ ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី លោក ក៏បានជម្រាបសម្ដេចតេជោថា លោកគឺជាបេក្ខភាពតំណែងអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី ហើយក៏បានចែករំលែកអំពីតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ក្នុងការដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងពង្រឹងនូវពហុភាគីនិយម និងលើកស្ទួយបន្ថែមទៀត។

នៅក្នុងក្របខ័ណ្ឌ នៃកិច្ចការអន្តរជាតិនេះ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅក្នុងខែវិច្ឆិកាខាងមុខនេះ ដែលលោកចាត់ទុកថា ភាពជាម្ចាស់ផ្ទះនេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជានៅក្នុងការចូលរួមចំណែកក្នុងក្របខណ្ឌនៃអង្គការហ្វ្រង់កូហ្វូនី នេះ។

សម្ដេចតេជោ ក៏បានអរគុណចំពោះសារសួរសុខទុក្ខរបស់ប្រធានាធិបតី រ៉ូម៉ានី ថ្វាយចំពោះព្រះមហាក្សត្រកម្ពុជា ក៏ដូចជាសួរសុខទុក្ខចំពោះសម្ដេចផ្ទាល់។ សម្ដេចតេជោក៏បានចែករំលែកនូវស្ថានការណ៍អន្តរជាតិ ជាមួយលោក និងប្រតិភូ អំពីពហុភាគីនិយម ជាពិសេសនៅក្នុងក្របខណ្ឌនៃតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីធ្វើយ៉ាងណាក្នុងនាមជាអង្គការដែលមានសមាជិកដ៏ច្រើន ដែលសមាជិកពេញសិទ្ធិនៅពេលបច្ចុប្បន្នមានរហូតដល់៥៣ប្រទេស ដែលក្នុងចំណោមសមាជិកទាំងអស់នោះត្រូវតែពង្រឹងនូវការកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យតួនាទីរបស់អង្គការហ្វ្រង់កូហ្វូនីកាន់តែមានសក្តានុពល ឬក៏កាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ក៏បានចែករំលែកនូវទស្សនៈទាក់ទងទៅនឹងការពង្រីកនៅក្នុងក្របខ័ណ្ឌអង្គការហ្វ្រង់កូហ្វូនី តាមរយៈការប្រាស្រ័យទាក់ទង ឬក៏កិច្ចការសេដ្ឋកិច្ចជាមួយគ្នាដែលប្រទេសនៅក្នុងសមាជិកគួរតែពង្រឹងបន្ថែម នៅក្នុងការធ្វើនូវកិច្ចសហការសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឱ្យមានការគាំទ្រដល់នយោបាយនៃទំនាក់ទំនងរវាងប្រទេសដែលជាសមាជិក។

បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានចែករំលែកថា អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ។ លោកបានជម្រាបជូនថា នៅក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងមុខ ប្រធានាធិបតីរ៉ូម៉ានី នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួនទៀត។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៅវិញដោយរង់ចាំស្វាគមន៍ចំពោះវត្តមានរបស់ប្រធានាធិបតី និងអ្នកធុរកិច្ចទាំងអស់មកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ