ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន បានប្រកាសស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដំណាក់កាលដំបូងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក្នុងគោលបំណងបញ្ចប់ជម្លោះយោធា ព្រមទាំងបានសម្តែងការកោតសរសើរដល់ប្រទេសប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្របសម្រួលសន្តិភាពដ៏សំខាន់ ។ ភាគីចិន បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន និងតេហ៍រ៉ង់ នឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះតាមការកំណត់ ខណៈដែលចិនអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ៊ីស្រាអ៊ែល ត្រូវប្រកាន់ខ្ជាប់នូវជម្រើសសន្តិភាពតាមរយៈការចរចា និងរួមគ្នាធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសេរីភាពឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស ។ទោះបីជាខ្លឹមសារលម្អិតនៃ MoU មិនទាន់ត្រូវបានលាតត្រដាងក្ដី ប៉ុន្តែរបាយការណ៍ជាច្រើន បានបង្ហាញពីសញ្ញាវិជ្ជមានរួមមាន បទឈប់បាញ់ ៦០ថ្ងៃ, ការបើកផ្លូវទឹកឡើងវិញ, សម្រាលទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងការបន្តចរចាលើកម្មវិធីនុយក្លេអ៊ែរ ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងឱ្យកាន់តែធំជាងមុន ។ក្រៅពីបញ្ហាមជ្ឈិមបូព៌ា អ្នកនាំពាក្យចិន ក៏បានឆ្លើយតបយ៉ាងចាស់ដៃទៅនឹងរបាយការណ៍របស់វិទ្យាស្ថាន ឡូវី របស់អូស្ត្រាលី ដែលបានចោទប្រកាន់ថា ឃ្លាំងអាវុធមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន កំពុងពង្រីកខ្លួនបង្កការគំរាមកំហែងដល់សន្តិសុខអូស្ត្រាលី និងផ្លូវពាណិជ្ជកម្មសមុទ្រក្បែរប្រទេសឥណ្ឌូណេស៊ី ។លោក លីន ជៀន បានទាត់ចោលការចោទប្រកាន់នេះ ដោយសង្កត់ធ្ងន់ថា ការរីកចម្រើនផ្នែកយោធារបស់ទីក្រុងប៉េកាំង ធ្វើឡើងក្នុងនាមជាកម្លាំងស្រឡាញ់សន្តិភាពសកលលោក និងមិនបានតម្រង់គោលដៅប្រឆាំងនឹងប្រទេសណាមួយឡើយ ព្រមទាំងជំរុញឱ្យស្ថាប័នអន្តរជាតិបញ្ឈប់ការលាបពណ៌ និងវាយតម្លៃខុសឆ្គងលើការអភិវឌ្ឍរបស់ចិនតទៅទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ