ភ្នំពេញ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន ១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលបង្កកមានប្រភពពីប្រទេសថៃ។លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា តាមរយៈប្រតិបត្តិការសរុបចំនួន ១២កន្លែងនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន ២ ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល ដែលជាប់សង្ស័យ ដែលទីតាំងទី១. ឃ្លាំងស្តុកគ្រឿងឧបភោគ-បរិភោគ របស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ មានចំនួន ២ទូរគឺ ទូរកក និងទូរស្ងួត ដោយក្រុមការងារចម្រុះបានរកឃើញមានទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ២គឺ ប្រទេសចិន និងប្រទេសវៀតណាម។ ដោយឡែកក្នុងទូរស្ងួត ក្រុមការងារបានរកឃើញទំនិញចម្រុះនាំចូលពីប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវសរុបចំនួន ៩១ប្រភេទ។ ដោយទទួលបានការសម្របសម្រួល នីតិវិធីផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះបានសម្រេចបិទឃ្លុំទូរស្ងួត ដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃជាបណ្ដោះអាសន្ន និងបានបញ្ជូនតំណាងម្ចាស់ទីតាំងទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី។ទីតាំងទី២. ដេប៉ូចែកចាយឈ្មោះ រិន សុខា មានទីតាំងនៅផ្លូវរទេះភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ពេលចុះពិនិត្យដល់បន្ទប់វេចខ្ចប់ ក្រុមការងាររកបានពិនិត្យឃើញមានការវេចខ្ចប់ប៊ីចេងយីហោម៉ាក “មេចុងភៅ” ដែលមានអក្សរថៃនៅលើសម្រកបាវ ដូចជា Chef 55 MONOSODIUM GLUTAMATE MFG DATE: JAN.28.2026 EXP DATE: JAN.27.2029 មានចំនួន ៨បេ និង Chef 55 MONOSODIUM GLUTAMATE MFG DATE: 03.15.2026 EXP DATE: 03.14.2029 មានចំនួន ១៥បេ។ករណីនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងសាលារាជធានីភ្នំពេញ ក្រុមការងារចម្រុះ បានសម្រេចបិទឃ្លុំទីតាំងបន្ទប់វេចខ្ចប់ប៊ីចេងនេះ នៅវេលាម៉ោង ១៧:៥០នាទី និងរង់ចាំក្រុមការងារជំនាញបច្ចេកទេសមកពិនិត្យនៅថ្ងៃនេះបន្តទៀត។លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា គិតពីថ្ងៃទី១០ ដល់១៥ ខែមិថុនា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យឃ្លាំងតូច ធំសរុបចំនួន ១៣១ទីតាំង បានរកឃើញ និងបិទបណ្តោះអាសន្ន ឃ្លាំងទំនិញមានស្តុកផលិតផលបង្កក និងទំនិញដែលនាំចូលខុសច្បាប់ពីប្រទេសថៃចំនួន ១៥ ព្រមទាំងបាននាំខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៧នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ