ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប
Tue,16 June 2026 (Time 11:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

មហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS (The Olave Baden-Powell Society) ឆ្នាំ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ។ ពិធីបើកព្រឹត្តិការណ៍នេះក្រោមអធិតបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិ នារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិកជាង ៨៥ ប្រទេស និងអ្នកចូលរួម សរុបប្រមាណ ៥៩៧នាក់ ក្នុងនោះរួមមាន ប្រតិភូកាយឫទ្ធិនារីពិភពលោក ប្រមាណ ៤៦៨នាក់ សមាជិកសហគម OB-PS ប្រមាណ ១១៩នាក់ និងប្រតិភូកម្ពុជា ១០នាក់។ ជាពិសេស ក្នុងចំណោមអ្នកចូលរួមសរុប មានយុវតីប្រមាណ ១៣០ រូប ដែលនឹងចូលរួមក្នុងកម្មវិធី Young Women Pre-Event និងសកម្មភាពពាក់ព័ន្ធនានា។ វត្តមាន របស់យុវតីទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កាយឫទ្ធិនារីពិភពលោក និងកម្ពុជាក្នុងការលើកកម្ពស់ការចូលរួមរបស់យុវតី ក្នុងភាពជាអ្នកដឹកនាំ និងការសម្រេចចិត្ត។

ព្រឹត្តិការណ៍នេះមានរៀបចំឡើងជាព្រឹត្តិការណ៍សំខាន់ៗចំនួន៤ រួមមាន៖ ១. មហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩
២. កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគម The Olave Baden-Powell Society (OB-PS) ៣. កម្មវិធីត្រៀមមហាសន្និបាតសម្រាប់យុវតី Young Women Pre-Event ៤. កម្មវិធី Cambodia Night ដើម្បីផ្សព្វផ្សាយវប្បធម៌ សិល្បៈ ប្រពៃណី និងបដិសណ្ឋារកិច្ចខ្មែរ ជូនដល់ភ្ញៀវ អន្តរជាតិ។

ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់ សហគម OB-PS នៅលើទឹកដីអង្គរដ៏អស្ចារ្យ នៃខេត្តសៀមរាប គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ព្រះរាជា ណាចក្រកម្ពុជា ក្នុងការពង្រឹងកិត្យានុភាព និងការទទួលស្គាល់លើឆាកអន្តរជាតិ។

ក្នុងអំឡុងពេលព្រឹត្តិការណ៍មានការរៀបចំកម្មវិធី “Cambodia Night and Closing Ceremony” ដែលជាកម្មវិធីបដិសណ្ឋារកិច្ច វប្បធម៌ និងពិធីបិទដ៏ពិសេស សម្រាប់ស្វាគមន៍ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរ ជូន ដល់ភ្ញៀវអន្តរជាតិ។ កម្មវិធីនេះនឹងផ្តល់ឱកាសឱ្យប្រតិភូ និងភ្ញៀវកិត្តិយសបានស្វែងយល់ពីវប្បធម៌ អរិយធម៌ សិល្បៈ ប្រពៃណី រសជាតិម្ហូបអាហារខ្មែរ និងបទពិសោធន៍វប្បធម៌ផ្សេងៗ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែប ភាពថ្លៃថ្នូរ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជាតាមរយះសមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជា។ ទន្ទឹមនឹងនេះ កម្មវិធីក៏នឹងរួមបញ្ចូលពិធីបិទមហាសន្និបាត និងពិធីប្រគល់ទង់ជូនប្រទេសម្ចាស់ផ្ទះបន្ទាប់ ដែល ជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព និងការបន្តបេសកកម្មរបស់ចលនាកាយឫទ្ធិនារីពិភពលោក។

ព្រឹត្តិការណ៍នេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី ទេសចរណ៍ បដិសណ្ឋារកិច្ច និងសក្តានុ ពលរបស់កម្ពុជា ទៅកាន់ភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោក។ ជាពិសេស វានឹងបង្ហាញពីសមត្ថភាពរបស់កម្ពុ ជាក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗ ប្រកបដោយសុវត្ថិភាព គុណភាព និងភាពកក់ក្តៅ។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជាវេទិកាដ៏សំខាន់សម្រាប់លើកកម្ពស់តួនាទីរបស់ស្ត្រី កុមារី និងយុវតី ក្នុងការ អភិវឌ្ឍសង្គម ពង្រឹងភាពជាអ្នកដឹកនាំ និងពង្រីកមិត្តភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការអន្តរជា តិ។ ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា ក៏ឆ្លុះបញ្ចាំងពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះ រាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ