ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារតម្រង់ទិស និងដាក់ចេញទិសដៅការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលបានសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ និងបានចូលរួមសកម្មភាពនានាគាំទ្រដល់ការងារនានារបស់ក្រសួង។ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ឱ្យបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងប្រសិទ្ធភាពការងារគាំទ្រឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការជំរុញ និងពន្លឿនការកែសម្រួលនិងតែងតាំងមន្ត្រីតាមរចនាសម្ព័ន្ធថ្មី ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រី ការគ្រប់គ្រងទិន្នន័យស្ថិតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការធ្វើបរិវត្តកម្មឌីជីថលដែលគាំទ្រដល់ការងារស្នូលរបស់ក្រសួង ស្របតាមផែនការសកម្មភាពនានាដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ