ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះហត្ថលេខាប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ចំនួន ៤៥នាក់ ធ្វើជាមន្ត្រីក្របខណ្ឌក្រសួងការបរទេស
Mon,15 June 2026 (Time 03:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 11នាក់)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ចំនួន ៤៥នាក់។

នេះជាការប្រកាសលទ្ធផល ក្រោយបញ្ចប់វិញ្ញាសម្ភាសផ្ទាល់មាត់ ដែលធ្វើឡើង និងប្រកាសលទ្ធផលនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ លទ្ធផលបង្ហាញថា បេក្ខជនប្រឡងជាប់ សម្រាប់ឧបសម្ព័ន្ធទី២ ចំនួន ៣៧នាក់ លើតម្រូវការ ៣៨នាក់។ រីឯឧបសម្ព័ន្ធទី ៣ មានបេក្ខជនប្រឡងជាប់ចំនួន ៨នាក់ លើតម្រូវការ ៩នាក់។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក៏បានប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ក្របខណ្ឌរដ្ឋលេខាធិ ការដ្ឋានកិច្ចការព្រំដែន។ បេក្ខជនជាប់ជាស្ថាពរមានចំនួន ២៨នាក់ ក្នុងនោះមាន(ស្ត្រីចំនួន ៨នាក់)។ ការប្រកាសលទ្ធផលនេះ គឺសម្រាប់ឧបសម្ព័ន្ធទី២ ដែលមានការជ្រើសរើសចំនួន ៣០នាក់។

សូមបញ្ជាក់ ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងដំណើរការរៀបចំប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្របខ័ណ្ឌក្រសួង ស្ថានប័នននីមួយៗ ក៏មានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដែលតែងតែតាមដាន ត្រួតពិនិត្យនូវរាល់គ្រប់សកម្មភាព និងគ្រប់ដំណាក់កាលទាំង អស់ ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌។

សម្រាប់ដំណើរការប្រឡងលើវិញ្ញាសាសួរផ្ទាល់មាត់ ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ បានអនុវត្តយ៉ាងហ្មត់ចត់ និងប្រកាន់ខ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួនទៅតាមគោលដៅរៀងៗខ្លួនជាប់ជាប្រចាំ ចាប់ពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលជូនបេក្ខជន។

ក្រៅពីការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន អនុគណៈកម្មការ ក៏តែងតែចែករំលែកពីបទពិសោធនៃការចូលរួមអនុវត្តភារកិច្ចរបស់ខ្លួនទាំងមុនពេលប្រឡង អំឡុងពេលប្រឡង និងក្រោយពេលប្រឡង ជូនដល់អ្នកចូលរួមសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ជាពិសេសបានបង្ហាញលម្អិតពីតួនាទីអនុគណៈកម្មការរបស់ខ្លួន ពោលគឺធានាបាននូវរាល់ការអនុវត្តការងារសម្រាប់ប្រឡងប្រជែងឱ្យមានភាពរលូន ល្អប្រសើរ និងត្រឹមត្រូវតាមស្តង់ដា SOP និយាមនីតិវិធីស្តីពីការប្រឡងប្រជែងប្រកបដោយ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ