ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមក្នុងការប្រកាសលទ្ធផលបេក្ខជនប្រឡងជាប់ស្ថាពរ ក្រប ខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ បេក្ខជនជាប់ជាស្ថាពរមានចំនួន ២៨នាក់ ក្នុងនោះមាន(ស្ត្រីចំនួន ៨នាក់)។ ការប្រកាសលទ្ធផលនេះ គឺសម្រាប់ឧបសម្ព័ន្ធទី ២ ដែលមានការជ្រើសរើសចំនួន ៣០នាក់។ បេក្ខជនបានឆ្លងកាត់ដំណាក់កាលវិញ្ញាសាសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។លោកឧប នាយក រដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងក្រោយការចុះហត្ថលេខា លើលទ្ធផលប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន វិញ្ញាសាសួរផ្ទាល់មាត់ ដែលទាំងនេះបង្ហាញពីការតាំងចិត្តរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។ លោកថា ចំពោះការប្រឡងពេលព្រឹក ប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយ តាមបំណងរបស់បេក្ខជនផង ជាពិសេសអគ្គភាពឆាប់ទទួលបានមន្ត្រីដើម្បីបម្រើការងារផង។សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងក្រុមអ្នកសង្កេតការណ៍មកពីបណ្តាស្ថាប័នផ្សេងៗទៀតបានបន្តឈរជាសាក្សី និងជាអ្នកធានានូវភាពស្អាតស្អំ ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែលរៀបចំដោយក្រសួងមុខ ងារសាធារណៈ ដើម្បីផ្ដល់នូវភាពកក់ក្តៅ និងយុត្តិធម៌ជូនបេក្ខជនគ្រប់រូប។ ការតាមដាននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ ចាប់តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ។វត្តមានអ្នកសង្កេតការណ៍ ACU គឺជាការផ្ដល់នូវភាពកក់ក្ដៅ និងទំនុកចិត្តពេញលេញជូនដល់បេក្ខជនទាំងអស់។ សកម្មភាពនេះ បានចូលរួមធានាយ៉ាងរឹងមាំថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូន ស្មើភាពគ្នា និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» ជាពិសេសស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ