កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអះអាងថា ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍។អភិបាលខេត្តកំពង់ចាម ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ការចុះបញ្ជី ម៉ាក សមូហភាព (ការពារកម្មសិទ្ធិបញ្ញា) និងការទទួលបានវិញ្ញាបនបត្រ CamGap (សំគាល់ ទីតាំងចម្ការ) គឺជាវិញ្ញាបនបត្របញ្ជាក់ថា ទុរេនរបស់សហគមន៍ត្រូវបានដាំដុះស្របតាម ស្តង់ដារបច្ចេកទេសកសិកម្ម មានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺទប់ស្កាត់ការក្លែងបន្លំ ទាំងធានាគុណភាពស្តង់ដារ។ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់បងប្អូន សហគមន៍កសិកម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លងស្ទឹងត្រង់នេះ ឱ្យ បានរឹងមាំ និងគៀងគរពង្រីកសមាជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទប់ស្កាត់លំហូរចូលពីខាងក្រៅ ពោលគឺត្រូវរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង និង យុទ្ធសាស្រ្តការពារឱ្យបានច្បាស់លាស់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ