ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រុមហ៊ុនប្រមូលសំរាមមួយនៅខេត្តកំពង់ស្ពឺ ល្មើសច្បាប់បរិស្ថាន ត្រូវបានក្រសួងបរិស្ថានអនុវត្តច្បាប់
Sun,14 June 2026 (Time 12:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

កំពង់ស្ពឺ៖ មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក កុយ សូនីន អនុប្រធានមន្ទីរ សហការជាមួយ អាជ្ញាធរភូមិស្នួលជ្រុំ និងភូមិបឹងងោង សមាជិកក្រុមប្រឹក្សាឃុំទឹកល្អក់ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះពិនិត្យ និងបានរកឃើញទីតាំងទីលានចាក់សំរាមមួយកន្លែង ក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនវែងសេងហ្រ្គីន បានដឹកសំរាម និងសំណល់ស្វាយ(សំបកនិងគ្រាប់) ចាក់ចោលពាសវាលពាសកាល លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ព្រមទាំងមានក្លិនអាក្រក់ ប៉ះពាល់ដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដែលទង្វើនេះ ល្មើសទៅនឹងមាត្រា ១៥៦ មាត្រា ១៥៩ និងមាត្រា ៨២៦ នៃក្រមបរិស្ថាន និងធធានធម្មជាតិនេះ តម្រូវឱ្យទទួលរងការពិន័យអន្តរការណ៍ សងការខូចខាត និងត្រូវបញ្ឈប់សកម្មភាពចោលសំរាមផ្តេសផ្តាស់នេះជាបន្ទាន់។

មន្រ្តីជំនាញបានចាត់វិធានការឱ្យក្រុមហ៊ុនបញ្ឈប់យកសំណល់ស្វាយ(សំបក គ្រាប់ និងទឹក) ទៅចាក់លើដីស្រែប្រជាពលរដ្ឋ និងដីសាធារណៈ ចាប់ពីពេលនេះតទៅ ទោះក្នុងរូបភាព ឬគោលបំណងណាណាក៏ដោយ។

ទន្ទឹមនេះត្រូវផ្តល់សំណងការខូចខាត ត្រូវស្តារការខូចខាតបរិស្ថានឡើយវិញ ដោយក្រុមហ៊ុនត្រូវប្រមូលសំណល់ស្វាយ(សំបក និងគ្រាប់) ដែលបានចាក់លើដីប្រជាពលរដ្ឋ និងដីសាធារណៈ យកទៅដាក់នៅទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេស និងស្តារគុណភាពដី ចាប់ពីពេលនេះ មានរយៈពេលមួយសប្តាហ៍។ ករណីក្រុមហ៊ុនមិនបានអនុវត្តតាម ក្រសួងបរិស្ថាននឹងសម្រេចផ្អាកចេញលិខិតសម្រាប់អាជីវកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ