ត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី១២ ខែមិថុនា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើក «ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦»។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណមាត់ទន្លេសិប្បនិម្មិត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានលេីកឡេីងថា ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយទុរេនត្បូងឃ្មុំ បាននិងកំពុងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងលេចធ្លោ។ ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែជាការបើកឱកាសទីផ្សារជូនកសិករផ្ទាល់នោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តត្បូងឃ្មុំកាន់តែច្រើនឡើង។ លោកបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើននៃកសិផលខ្មែរ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ និងជំ រុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ។ លោក វង សូត្រ បានបញ្ជាក់ថា ក្រៅពីការរួមគ្នាគាំទ្រ និង លើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានស្តង់ដារខ្ពស់ហើយនោះ កត្តាដែលមិនអាចមើលរំលងបានគឺសុខភាពរបស់ប្រជាពលរដ្ឋ។ លោកក៏បានណែនាំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃគ្នាពង្រឹងការត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនាំចូលពីក្រៅប្រទេសឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពជូនប្រជាពលរដ្ឋ។ ចំពោះកម្មវិធីពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃនេះ ភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត នឹងទទួលបានបទ ពិសោធន៍ដ៏សម្បូរបែប តាមរយៈការទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូង ឃ្មុំ ដែលល្បីល្បាញខាងរសជាតិផ្អែមឆ្ងាញ់ពិដោរឈ្ងុយ និងដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ភ្ញៀវចូលរួមដទៃទៀតក៏អាចស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែធម្មជាតិជាច្រើនមុខ រួមមាន មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងកសិផលបន្ទាប់បន្សំជាច្រើនប្រភេទ ព្រមទាំងបានចូលរួមលើកទឹកចិត្ត និងជំរុញជីវភាពប្រជាកសិករតាមរយៈការបញ្ជាទិញផលិតផលពីស្តង់ពិព័រណ៍ដោយផ្ទាល់។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម តាមរយៈការសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះទំនើប និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានគោរពអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ- អន្តរជាតិ អាជីវករ និងអ្នកស្រឡាញ់វិស័យកសិកម្មទាំងអស់ ចូលរួមទស្សនា និងទិញដូរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់កសិផលខ្មែរ ជាពិសេសទុរេនខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ