ភ្នំពេញ៖ លោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុង«ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពី៖ក្នុងឱកាសនោះ លោក សុះ មុះសិន មានប្រសាសន៍ថា ការរៀបចំទិវានេះឡើង គឺក្នុងគោលបំណងបំផុសស្មារតី និងការយល់ដឹងជាថ្មីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។លោក បានលើកឡើងថា ស.ស.យ.ក. តែងតែជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមើលឃើញពីតម្លៃនៃការលះបង់នេះ ព្រោះការបរិច្ចាគឈាមមិនត្រឹមតែជាសកម្មភាពសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការស្តែងចេញនូវស្មារតីសាមគ្គីភាព ឯកភាពជាតិ និងការរួមសុខរួមទុក្ខជាមួយគ្នាយ៉ាងពិតប្រាកដនៅក្នុងសង្គមជាតិ។លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលជានិច្ចកាលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតល្មួត និងបង្កលក្ខណៈងាយស្រួល ឱ្យយុវជន និងសប្បុរសជនបានបំពេញកាតព្វកិច្ចមនុស្សធម៌ដ៏មានតម្លៃនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ