ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែងលោក សរ សុពុត្រា បានដឹងថា អាជ្ញារធរបានផាកពិន័យយកលុយចូលរដ្ឋចំនួន ១៩០០០ដុល្លារ លើជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ដែលបានរកឃើញនៅខេត្តស្ទឹងត្រែងកាលពីពេលកន្លងទៅ។ ការឱ្យដឹងដូចនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។លោក សរ សុពុត្រា ក៏បានព្រមានយ៉ាងម៉ឹងម៉ាត់ផងដែរថា ចាប់ពីពេលនេះទៅ មិនមានការលើកលែង ឬការអន្តរាគមន៍ណាមួយឡើយ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសច្បាប់។ ផ្ទះសំណាក់ សណ្ឋាគារ ឬផ្ទះស្នាក់ មួយណាដែលបណ្តោយឱ្យមានបទល្មើសអនឡាញកើតឡើងក្នុងទីតាំងរបស់ខ្លួន ហើយសមត្ថកិច្ចរកឃើញ នឹងត្រូវរងការផាកពិន័យដាច់ខាត ពុំលើកលែងឡើយ។ ចំពោះថវិកាផាកពិន័យជិត ២ម៉ឺនដុល្លារ ត្រូវបានបង់ចូលស្ថាប័នរដ្ឋត្រឹមត្រូវ មានវិក្កយបត្រថវិកាច្បាស់លាស់ ដោយមិនបានយកទៅរក្សាទុកនៅរដ្ឋបាលខេត្តនោះទេ។ជាមួយគ្នានេះដែរ លោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក៏បានឲ្យដឹងផងដែតថា ក្រុមឧក្រិដ្ឋជនអនឡាញអាចរកលុយខុសច្បាប់បានរាប់លានដុល្លារក្នុងមួយថ្ងៃៗ ដែលនេះជាមហន្តរាយសន្តិសុខយ៉ាងធ្ងន់ធ្ងរ ទើបរាជរដ្ឋាភិបាលបង្កើតច្បាប់ថ្មីដែលមានទោសទណ្ឌ និងធ្វើការផាកពិន័យបែបនេះ។សូមបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានដាក់ឱ្យអនុវត្តជាបន្ទាន់រួចហើយនៅលើទូទាំងប្រទេស៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ