ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត
Mon,01 June 2026 (Time 07:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ដែលរៀបចំឡើងដោយ អង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីកុមារគ្រប់រូប”។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការរៀបចំខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារកុមារ”។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរជូនអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក្នុងការគាំទ្រដល់សុខភាព អាហារូបត្ថម្ភ ការអប់រំ ការការពារ ទឹកស្អាត អនាម័យ និងសុខុមាលភាពរបស់កុមារ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ កុមារជាច្រើនទទួលបានឱកាសរៀនសូត្រ សេវាសុខភាពល្អ និងការយកចិត្តទុកដាក់យ៉ាងដិតដល់។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់កុមារ សន្តិភាព គឺជាសុវត្ថិភាពនៅក្នុងគ្រួសារ និងជាឱកាសដែលកុមារអាចបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្តីសង្ឃឹមសម្រាប់អនាគត។ ជាក់ស្តែង ផលវិបាកនៃសង្គ្រាមដែលកើតឡើងនាពេលកន្លងមកបាននាំឱ្យកុមារកម្ពុជាជាច្រើនត្រូវព្រាត់គ្រួសារ បាត់បង់លំនៅឋាន សាលារៀន សេវាសាធារណៈនានា ដែលធ្វើឱ្យឱកាសរស់របស់កុមាររងគ្រោះត្រូវកាត់ផ្តាច់យ៉ាងធំធេង៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ