ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចជោ ហ៊ុន សែន នឹងហៅថៅកែដែលហ៊ាននាំទំនិញថៃមកទឹកដីកម្ពុជា មកសួរនាំដោយផ្ទាល់ដេីម្បីស្រាវជ្រាវឲ្យដល់ឬសគល់ ដោយមិនឲ្យនរណារួចខ្លួនឡេីយ
Thu,11 June 2026 (Time 08:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

បាត់ដំបង៖ ថ្លែងសារពិសេសពីខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងនាំសាច់បង្កករបស់ថៃ ចូលមកប្រទេសកម្ពុជា ដោយក្នុងនោះសូម្បីតែអ្នកបើកឡាន ក៏មិនឱ្យរួចខ្លួនដែរ។

មានប្រសាសន៍ បែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្លៀកបំពាក់យោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។

សម្ដេច តេជោ បានថ្លែងថា សម្ដេច បញ្ជាឲ្យឆ្មក់ចូលកន្លែងដែលនាំចូលសាច់បង្កកចំនួ នពីរកន្លែងនៅរាជធានីភ្នំពេញ ហេីយត្រូវបន្ដស្រាវជ្រាវរកប្រភពនាំចូល ដោយមិនឲ្យនរណាម្នាក់រួចខ្លួនទេ។

សម្ដេច បញ្ជាក់ការស្រាវជ្រាវនេះត្រូវធ្វេីឲ្យបានគ្រប់ជ្រុងជ្រោយទាំងអ្នកបេីកបរឡាណដឹកសាច់បង្កក និងអ្នកពាកព័ន្ធដែលនៅតម្រាយផ្លូវដែលបានដឹកសាច់បង្កកទាំងនោះចេញពីប្រទេសថៃ ចូលមកកម្ពុជា និងរហូតមកដល់រាជធានីភ្នំពេញ។

សម្ដេច តេជោ ហ៊ុន សែន ណែនាំដល់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការ នគរបាលជាតិ បេីកការស៊េីបអង្កេតឲ្យល្អិតល្អន់ លេីកការនាំចូលថ្មីៗនៃទំនិញរបស់ថៃ និងមិនត្រូវឲ្យមានទំនិញរបស់ថៃចូលមកកម្ពុជានោះទេ ។

សម្ដេច តេជោ បញ្ជាក់ ច្បាស់ៗថា សូមបញ្ឍប់ជាបន្ទាន់នូវការប្រកបរបរនាំចូលទំ និញពីថៃមក កម្ពុជា ព្រោះរបស់បង្កកទាំងនោះអាចមានហានិភ័យធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ។
ស្របជាមួយគ្នានេះសម្ដេចថ្លែងថា នឹងហៅថៅកែដែលជាអ្នកនាំចូលសាច់បង្កក និងទំនិញទាំងនោះមកសួរនាំដោយផ្ទាល់ ដេីម្បីឲ្យដឹងដល់ឬសគល់ថាបានផ្សំគំនិតជាមួយមន្ដ្រីណាខ្លះ សូកប៉ាន់អ្នកណាខ្លះ និងចង់ដឹងថាគប់គិតជាមួយឈ្មួញថៃណាខ្លះ ដេីម្បីយកទៅផ្សព្វផ្សាយជាសាធារណៈព្រោះខាងថៃថាកម្ពុជាលួចនាំចូលរបស់គេ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ