ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កម្ពុជា-វៀតណាម បន្តពង្រឹងចំណងមិត្តភាព ប្រែក្លាយខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ
Thu,11 June 2026 (Time 03:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាជួបពិភាក្សាការ ងារជាមួយលោក ង្វៀន វ៉ាន់ហ្គូវ សមាជិក គណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយផ្តោតលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជន នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ង្វៀន វ៉ាន់ហ្គូវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលត្រូវបានថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាំងពីយូរលង់ណាស់មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ទាំងក្នុងដំណាក់កាលរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាក្នុងដំណាក់កាលស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោក ង្វៀន វ៉ាន់ហ្គូវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេរាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលលើការងារអប់រំដល់យុវជនជំនាន់ក្រោយ បន្តអប់រំប្រជាជន យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា-វៀតណាម៊។ បន្តកិច្ចសហប្រតិ បត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមតំបន់ព្រំដែន ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ