ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកឱ្យសាធារណជនទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង ១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីយកទៅដាំក្នុងរដូវវស្សាឆ្នាំ២០២៦ គឺជាគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកគម្របព្រៃឈើ និងឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅក្នុងពិធីបុណ្យទន្លេឆ្នាំ២០២៣ នៅខេត្តសៀមរាម បានជំរុញការបណ្តុះ ចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ សម្រាប់ចែកកូនឈើ ជូនប្រជាពលរដ្ឋយកទៅដាំ ស្តារព្រៃ ដាំនៅតាមសហគមន៍នានា។ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅតាមបណ្តាខេត្តយុទ្ធសាស្ត្រ រួមមាន ខេត្តត្បូងឃ្មុំ អាចផលិតកូនឈើបានចំនួនជាង ១ លានដើម ខេត្តកំពង់ស្ពឺ ផលិតកូនឈើបានចំនួនជាង ១លានដើម ខេត្តសៀមរាប អាចផលិតកូនឈើបានចំនួនជាង ៦០ម៉ឺនដើម ខេត្តកោះកុង អាចផលិតកូនឈើបានចំនួនជាង ៣០ម៉ឺនដើម និងខេត្តមណ្ឌលគិរី អាចផលិតកូនឈើបានចំនួនជាង ៣០ម៉ឺនដើម។ក្នុងឆ្នាំ២០២៥ កូនឈើជាង ៣,៤លានដើម ត្រូវបានចែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំរួចរាល់។ នៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជន មកយកកូនឈើនៅតាមថ្នាលបណ្តុះកូនឈើទៅដាំពីមន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានាទៅដាំឱ្យទាន់រដូវវស្សា។ ឆ្នាំនេះក្រសួងមានផែនការចែកចាយកូនឈើចំនួន ៥លានដើម រួមមាន ប្រភេទឈើប្រណីត (បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន ១,៥លានដើម ជូនដល់សាធារណជន យកដាំនៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីយកទៅដាំក្នុងរដូវវស្សា ឆ្នាំ២០២៦៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ