បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ថា កាលពីពេលសង្គ្រាមឈ្លានពានទាំងកម្រោលពីភាគីថៃទាំងពីរលើកកន្លងមក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានឈ្លានពានថៃ បានបើកការបាញ់ប្រហារមុននៅទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ធ្វើឱ្យមានជនភៀសសឹកចំនួន៣.៣០១គ្រួសារ ស្មើនឹងមនុស្សរាយ១១.៩១២នាក់/ស្រី៦.៣៨៥នាក់ និងកុមារចំនួន២.៥៨៤នាក់។ លើកទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល២១ថ្ងៃ បណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន៦៤.៨៦៨គ្រួសារ មនុស្សរាយចំនួន២១១.៦១៦នាក់/ស្ត្រី១១០.០៧២នាក់ កុមារ៦៤.៣២៥ នាក់ និងព្រះសង្ឃ១.៣៧២អង្គ ត្រូវបានជម្លៀស និងភៀសសឹកទៅកាន់មណ្ឌលសុវត្ថិភាពបណ្តោះអាសន្នចំនួន១១០ កន្លែងទូទាំងខេត្ត។ ឯកឧត្តមអភិបាលខេត្ត ថ្លែងដូចនេះក្នុងពិធីសំណេះសំណាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ជាង១.០០០នាក់។អភិបាលខេត្តបន្តថា ការឈ្លានពានទាំង២លើក បានធ្វើឱ្យជីវិតជនស៊ីវិលស្លូតត្រង់បានស្លាប់ចំនួន៩នាក់ របួស៧៧នាក់ ខូចខាតលំនៅដ្ឋាន ២.០១៨ខ្នង វត្តអារាមចំនួន៧វត្ត ទីតាំងអាជីវកម្ម៤៩កន្លែង ទីតាំងអគាររដ្ឋ២៦ កន្លែង និងភូមិចំនួន៦ភូមិ ក្នុងនោះមាន ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិ បន្ទាយមានរឹទ្ធ ត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហានថៃដាក់កុងតឺន័រ រាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាច ចូលទៅរស់នៅវិញបាននៅឡើយ។ក្នុងអំឡុងពេលដែលភាគីថៃឈ្លានពានរយៈពេល២១ថ្ងៃ ដោយមានការឧបត្ថម្ភគាំទ្រពី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ក្រសួង/ស្ថាប័នថ្នាក់ជាតិ ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ សង្គម ស៊ីវិល អ្នកសិល្បៈ អ្នកសារព័ត៌មាន បានជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី សម្ភារ ថវិកា និងស្បៀង អាហារ ជួយដល់វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ