ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង
Wed,10 June 2026 (Time 06:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ក្នុងពិព័រណ៍ស្តីពីការប្រើប្រាស់ខាងទេសចរណ៍និង​វប្បធម៌អន្តរជាតិទីក្រុងប៉េកាំង​ឆ្នាំ​២០២៦នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតជុក ជំនោរ​អគ្គនាយកនិង​លោកស្រី គង់​រ័ត្ន​លំអង ​​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​​អភិវឌ្ឍទេសចរណ៍​និង​សហប្រតិបត្តិការ​​អន្តរជាតិ​កម្ពុជាបានណែនាំទៅកាន់អ្នកសារព័ត៌មានថា កម្ពុជានឹងសាកល្បង​អនុវត្ត​គោល​នយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលា​ឆ្នាំ ២០២៦ ខាងមុខ។ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ដាក់​ឱ្យ​លើក​លែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ធ្វើដំណើរ​ត្រង់​ចេញពីប្រទេស ចិន​ឬប្រទេស​ណា​ផ្សេង​ក៏​ដោយ​ឱ្យ​តែ​កាន់​លិខិត​ឆ្លង​ដែន​នៃ​សាធារណរដ្ឋប្រជាមានិតចិន​ចូលទៅប្រទេសកម្ពុជានឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុង​ប្រទេស កម្ពុជាបានចំនួន១៤ថ្ងៃ ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​ពាក្យ​ស្នើសុំនិងពុំមាន​បង់កម្រៃដោយគ្រាន់តែបំពេញកាតមកដល់អេឡិចត្រូនិក(E-arrival card)។ ក្នុងកំឡុងពេលសុពលភាព​នៃការអនុវត្តនេះ​ ភ្ញៀវទេសចរចិនអាចអញ្ជើញ ទៅកម្ពុជាប៉ុន្មានលើកក៏បាន ។
លោកស្រីគង់​រ័ត្ន​លំអងបាន​ថ្លែង​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជ​​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​កែ​លម្អ​បរិយាកាស​ទេសចរណ៍​និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រម​ទាំង​បាន​លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីផ្តល់​ជូនភ្ញៀវ​ទេសចរ​បរទេស​នូវ​ការ​ដ​កបទពិសោធពីទេសចរណ៍ចម្រុះ។ ក្នុង​ពេល​ជាមួយ​គ្នានេះ​កម្ពុជា​បាន​ចាត់​វិធានការ​ផ្សេង​ៗ ដើម្បីធានា​សុវត្ថិភាព​របស់​ភ្ញៀវ​ទេសចរ​ចិន​និង​អ្នកទេសចរ​អន្តរជាតិ​ដទៃទៀត អញ្ជើញភ្ញៀវទេសចរចិនដោយស្មោះស្ម័គ្រឱ្យទៅទស្សនាប្រទេសកម្ពុជា ដើម្បី​ទទួល​អារម្មណ៍​ដោយផ្ទាល់​ខ្លួនពីភាពទាក់ទាញខាងវប្បធម៌និងកម្លាំងរស់រវើកនៃ​ការ​អភិវឌ្ឍ​របស់កម្ពុជា​។
ក្រៅពីប្រទេសកម្ពុជា លោកLubetkinរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយក៏បានប្រកាស​នាពេលថ្មីៗនេះដែរថា អ៊ុយរូហ្គាយនឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះ​ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនធម្មតា ខ្លឹមសារ​លម្អិត​នៃ​គោលនយោបាយ​ពាក់ព័ន្ធ ​នឹង​ត្រូវ​ប្រកាស​នៅពេលដ៏ខ្លីខាងមុខនេះ។ នេះ​គឺជា​ប្រទេស​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​ទៀត​ដែល​​​បើកទ្វារបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរចិន​ បន្ទាប់​ពី​ប្រេស៊ីល​អនុវត្ត​គោល​នយោបាយ​លើកលែងទិដ្ឋាការ ចំពោះ​អ្នកទេសចរចិននៅថ្ងៃទី១១​ខែឧសភា ។
គោលនយោបាយលើកលែងទិដ្ឋាការគឺជានិមិត្តសញ្ញា​នៃទំនាក់ទំនងដ៏ជិតស្និទ្ធ ការជឿទុកចិត្តគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការបើកចំហរវាងប្រទេសនិង​ប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោ ប្រវេសន៍នៃប្រទេស​ចិនបង្ហាញថា អ្នកកាន់​លិខិត​ឆ្លង​ដែន​ចិន​បច្ចុប្បន្ន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស និងតំបន់ជិត​១០០​នៅ​ទូទាំង​ពិភពលោក​ដោយ​លើក​លែង​ទិដ្ឋាការ​ឬ​ធ្វើ​ទិដ្ឋាការ​​នៅពេលមកដល់​ ។ យោងតាមស្ថិតិខាងចំណាត់ថ្នាក់ពីស្ថាប័នប្រឹក្សាយោបល់ អន្តរជាតិពាក់ព័ន្ធឱ្យដឹងថា ក្នុងតារាងចំណាត់ថ្នាក់អំពីភាពងាយស្រួលនៃ​ការ​ធ្វើ​ដំណើរ​លើ​ពិភពលោក លិខិតឆ្លងដែនចិនបានកើនឡើងពីលេខរៀងទី​៧២​នាឆ្នាំ២០២១​ដល់លេខរៀង​ទី​៦០​នាពេលបច្ចុប្បន្នដែលមានគុណតម្លៃកើនឡើងជាបន្តបន្ទាប់​។
អ្នកសង្កេតការណ៍​មកពីប្រទេសជាច្រើនសម្គាល់ឃើញថា តម្រូវការ​ធ្វើ​ទេសចរណ៍​នៅ​ក្រៅប្រទេសរបស់អ្នកទេសចរចិនកំពុងផ្តល់ការគាំទ្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍ​និង​ការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្មទេសចរណ៍ពិភពលោក។ រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នៅជុំវិញពិភពលោក​កំពុងចាត់វិធានការជាច្រើន​ដើម្បី​ឱប​ក្រសោប​ភ្ញៀវ​ទេសចរ​ចិន​យ៉ាង​កក់ក្តៅ។ វិធានការទាំងនេះមានដូចជា​ការផ្តល់គោលនយោបាយ​លើកលែង​ទិដ្ឋាការ ការ​បង្កើ​នភាពញឹកញាប់នៃជើង​ហោះហើរ ការ​កែលម្អភាពងាយស្រួលក្នុងការទូទាត់ ​ការបង្កើនប្រសិទ្ធភាព​នៃផ្លាកសញ្ញាចិននិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ស្ថាប័ន​ទេសចរណ៍ចិនជាដើម​។ ក្នុងនាមជាប្រភពភ្ញៀវទេសចរអន្តរជាតិធំជាងគេនិង​ជា​គោល​ដៅ​សំខាន់មួយ ប្រទេសចិនកំពុងបំពេញ​បន្ថែមជំនឿចិត្តនិងកម្លាំង​ចលករ​ក្នុង​ការ​ងើប​ឡើង​វិញ​​នៃ​ទីផ្សារទេសចរណ៍ពិភពលោក។
ម៉្យាងវិញទៀតក្នុងប៉ុន្មានឆ្នាំចុង​​ក្រោយនេះ គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ចិនក៏បានពង្រីកក្របខ័ណ្ឌ​ជាបន្តបន្ទាប់ផងដែរ ។ គិត​រហូតដល់បច្ចុប្បន្ន ចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ​ចំពោះប្រទេសសរុប​ជិត៨០ប្រទេស​។ នៅឆ្នាំ២០២៥ ចំនួនជនបរទេសដែលចូលដែនចិន​ដោយ​លើក​លែង​ទិដ្ឋាការ​បាន​ឈាន​ដល់​​៣០,០៨លាននាក់បាន​កើនឡើង៤៩,៥%បើ​ប្រៀបធៀប​នឹងឆ្នាំ២០២៤​។ ទិន្នន័យ​ពី​ក្រុម​ប្រឹ​ក្សា​ធ្វើ​ដំណើរ​និង​ទេសចរណ៍​ពិភពលោកបង្ហាញថា សេដ្ឋកិច្ចទេសចរណ៍​របស់​ប្រទេស​​ចិនបាន​​កើនឡើង៩,៩​%នៅ​ឆ្នាំ​២០២៥ ដែលច្រើនជាងទ្វេដងនៃកម្រិត​មធ្យម​សកល​។ ក្រុម​ប្រឹក្សា​នេះ​ក៏បាន​ប៉ាន់​ប្រមាណ​ដែរថា

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ