ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស
Wed,10 June 2026 (Time 05:45 PM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ឌៀប សីហា សាកលវិទ្យាធិការ សាកលវិទ្យាល័យបៀលប្រាយ។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងប្រាប់ឱ្យដឹងថា នេះគឺជាសកលវិទ្យាល័យទី៣ ហើយ ដែលនិយ័តករ បានចាប់ដៃគូ ដើម្បីជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង និងឈានទៅកាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេសក្នុងវិស័យនេះ។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។

បើតាមលោក ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា វិស័យធានារ៉ាប់រង មានការរីកចម្រើនជាបន្តបន្ទាប់ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែធំ។ បច្ចុប្បន្ននេះ វិស័យធានារ៉ាប់រង មានអ្នកបម្រើការងារពេញម៉ោងជាង ៤៥០០នាក់ និងអ្នកបម្រើការងារក្រៅម៉ោងប្រមាណជាង ១ម៉ឺននាក់។ លោក បានលើកឡើងថា ដោយសារវិស័យនេះ កំពុងបន្តរីកចម្រើន នោះតម្រូវការធនធានមនុស្សក្នុងវិស័យនេះ ក៏កាន់តែមានច្រើនបន្ថែមទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ នៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រង សរុបចំនួន ៣៩ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការ។ ការណ៍នេះ បានបង្ហាញថា តម្រូវការទីផ្សារការងារក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងមានការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ទីផ្សារធានារ៉ាប់រង សម្រេចបានបុព្វលាភធានារ៉ាប់រងដុលប្រមាណ ៣៦៧ លានដុល្លារអាម៉េរិក ដែលមានកំណើនប្រមាណ ២,៨% ធៀបនឹងឆ្នាំ២០២៤។ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចសម្រេច បាន ១,១១% ខណៈដង់ស៊ីតេធានារ៉ាប់រង ២០,៩៥ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។ ទោះជា យ៉ាងនេះក្តី បើធៀបទៅនឹងប្រទេសក្នុងតំបន់ និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅ មានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ