ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកអភិសន្តិបណ្ឌិត ស សុខា សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានានៅវត្តត្របែក ស្រុកស្វាយអន្ទរ ដែលចំណាយថវិកាសាងសង់ អស់ជាង ២០ម៉ឺនដុល្លារ
Sat,09 May 2026 (Time 09:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ព្រៃវែង៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ស្ថិតក្នុងវត្តសិរីឧត្ដម (ហៅវត្តត្របែក) ក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាស្ថាបនាសមិទ្ធិផលដ៏វិសេសវិសាលនេះឡើង។

បន្ថែមពីនេះ លោកអភិសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ សូមជួយថែរក្សាសមិទ្ធិផលទាំងនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសការចៀសឆ្ងាយពីគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍។

តាមរបាយការណ៍ លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ឧបដ្ឋានសាលា និងសមិទ្ធិផលនានាដែលត្រូវសម្ពោធនាពេលនេះ រួមមាន៖ ១.ឧបដ្ឋានសាលា១ខ្នង បណ្តោយ ២៨ ម៉ែត្រ ទទឹង ១៦ម៉ែត្រ ២.របងវត្តមានប្រវែង ១៨០ ម៉ែត្រ ៣.ផ្លូវបតុង១ខ្សែមានប្រវែង ២០០ម៉ែត្រ និងទីសេនាសនៈ ដែលបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ប្រើប្រាស់រយៈពេលសាងសង់ ៦ឆ្នាំ ដោយចំណាយថវិកាសរុបចំនួន ២០៣,៧៥០ដុល្លារ។

នេះ គឺជាសមិទ្ធិផលថ្មីស្រឡាង ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ព្រមទាំងការរួមកម្លាំងសាមគ្គីពីពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីបម្រើឱ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យទានផ្សេងៗតាមបែបសាសនា។

ក្នុងឱកាសនោះ អភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញប្រគល់ប័ណ្ណសរសើរដល់សប្បុរសជនដែលមានស្នាដៃល្អក្នុងការកសាងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ