ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អ្នកឧកញ៉ា គិត ម៉េង ទទួលជួបអនុរដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន ពិភាក្សាលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ថាមពល និងការតភ្ជាប់ផ្លូវអាកាស
Sat,09 May 2026 (Time 06:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 71នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាមេត ហ្គើរបាណូវ (Ahmet Gurbanov) អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសតួកម៉េនីស្ថាន ក្នុងឱកាសដែល ឯកឧត្តម បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម អាមេត ហ្គើរបាណូវ បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម និងគណៈប្រតិភូតួកម៉េនីស្ថាន។ ឯកឧត្តម បានបញ្ជាក់ពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ រដ្ឋាភិបាលតួកម៉េនីស្ថាន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងស្វែងរក កាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ សម្រាប់ប្រទេសទាំងពីរ។

ឯកឧត្តម បានលើកឡើងពីឧត្តមភាពនៃធនធានធម្មជាតិដ៏សម្បូរបែបរបស់តួកម៉េនីស្ថាន ជាពិសេសក្នុងនាមជាប្រទេសដែលមានឧស្ម័នធម្មជាតិបម្រុងធំជាងគេមួយក្នុងពិភពលោក។ ឯកឧត្តម គូសបញ្ជាក់ពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការជាក់ស្តែងកើតឡើងតាមរយៈការផ្លាស់ប្តូរប្រតិភូធុរកិច្ច និងការសិក្សាលើការតភ្ជាប់ផ្លូវអាកាស ដើម្បីពង្រីកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រទេសទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម ស្នើឲ្យមានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអនុរដ្ឋមន្ត្រី។ អ្នកឧកញ៉ា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនៃការចុះអនុស្សរណៈយោគយល់វាងសភាពាណិជ្ជកម្មប្រទេសទាំងពីរ ក៏ដូចជាការជំរុញជើងហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញ វិស័យទេសចរណ៍ និងកាត់បន្ថយគម្លាតទីផ្សារប្រទេសទាំងពីរ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ស្នើជំរុញការបង្កើតស្ថានទូតតួកម៉េនីស្ថាន នៅកម្ពុជា ដើម្បីជំរុញវិនិយោគ និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ទោះបីជាមានគម្លាតភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែស្មារតីនៃភាពជាដៃគូសេដ្ឋកិច្ច នឹងធ្វើឱ្យប្រទេសទាំងពីរខិតជិតគ្នា។ អ្នកឧកញ៉ា បានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងបរិយាកាសធុរកិច្ចអំណោយផលសម្រាប់ធុរជន និងបានគូសបញ្ជាក់ពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖ ១) ទេសចរណ៍ និងការតភ្ជាប់៖ ជំរុញជើងហោះហើរត្រង់ និងអន្តរកម្មរវាងសហគ្រាសធុនតូច និងមធ្យម ២) កសិកម្ម និងសេដ្ឋកិច្ចឌីជីថល៖ តួកម៉េនីស្ថានអាចទាញយកអត្ថប្រយោជន៍ពីជំនាញរបស់កម្ពុជាលើការនាំចេញអង្ករ និងប្រព័ន្ធសេដ្ឋកិច្ចឌីជីថល និង៣) ថាមពលបៃតង៖ ការផ្លាស់ប្តូរបច្ចេកវិទ្យាលើវិស័យថាមពលកកើតឡើងវិញ និងការផលិតប្រកបដោយនិរន្តរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ