កំពត៖ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ដោយកត្តាសក្តានុពល និងភូមិសាស្ត្រមានអំណោយផល ខេត្តកែប បានជំរុញកំណើនទំហំសេដ្ឋកិច្ចខេត្ត រួមចំណែកកាត់បន្ថយភាពក្រីក្រ បានថយចុះពីអត្រា១២.៨៤% នៅឆ្នាំ២០១៧ មកត្រឹម ២.០៧% នៅឆ្នាំ២០២៦។លោកថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកែប និងខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅសាលាខេត្តកំពត។លោក សោម ពិសិដ្ឋ មានប្រសាសន៍ថា នៅទូទាំងខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ(គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦) សរុប ជាង២ម៉ឺន៧ពាន់នាក់ (២៧.៤០០នាក់) ស្មើនឹង៨៨,៧០%។ជាមួយគ្នានោះដែរ ឆ្នាំ២០២៥ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបជិត១លាន៦សែននាក់ ( ១,៥៩២,៥១១នាក់) ធៀបនឹងឆ្នាំ ២០២៤ ជាង១លាន៤សែននាក់ (១,៤២៤,៦១៣នាក់) កើនឡើង ១១.៧៨%។ លោកអភិបាលខេត្ត ឱ្យដឹងដែរថា ខេត្តកែប មានទីតាំងទេសចរណ៍ ចំនួន៤២កន្លែង។ អ្នកប្រកបមុខរបរក្នុងវិស័យនេះមានចំនួនជាង ១២០០នាក់ និងទទួលបានចំណូលផ្ទាល់ សរុបចំនួនប្រមាណជាង ៣៤ លានដុល្លាអាម៉េរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ