ស្វាយរៀង៖ បន្ទាប់ពីក្រុមទំនើងមួយក្រុមបានបង្ហោះជិះម៉ូតូឌឺដងគ្នា និងមានកាន់កាំបិតយ៉ាងសប្បាយនោះ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តន៍ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំង នគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ អែម សុវណ្ណ រិទ្ធ អធិការនគរបាលក្រុងបាវិតស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើង ០៧នាក់ ភេទប្រុស ដែលបានបង្ហោះរូបភាព កាន់កាំបិតឌឺដងគ្នា បង្ហោះលើបណ្ដាញសង្គម Facebook។ ដោយក្មេងទំនើងទាំងអស់នោះ សុទ្ធសឹងតែអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាល មកទទួលយក ដេីម្បី អប់រំបន្ត មិនឲ្យប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើមបន្តទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ